ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ៗ​លំដាប់​ពិភពលោក​ជា​ច្រើន​រូប​ប្រតិកម្ម​ខ្លាំង​ជុំវិញ​ការ​ស្លា.ប់​បុរស​ស្បែក​ខ្មៅ George Floyd

3 ឆ្នាំ មុន

អា​មេ​រិ​ក​៖ ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd ក្រោយ​ត្រូវ​បាន​សង្កត់​.​ក ដោយ​ប៉ូ​លិ​សអា​មេរិ​ក​ស្បែក​ស​កំពុង​បង្ក​នូវ​ចលាចល​ពាសពេញ​អា​មេ​រិ​ក​ តាំងពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ២០២០ រហូត​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​ក៏​ចេញ​មុខ​ប្រតិកម្ម​ចំពោះ​រឿង​នេះ​ផង​ដែរ…

អា​មេ​រិ​ក​៖ ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd ក្រោយ​ត្រូវ​បាន​សង្កត់​.​ក ដោយ​ប៉ូ​លិ​សអា​មេរិ​ក​ស្បែក​ស​កំពុង​បង្ក​នូវ​ចលាចល​ពាសពេញ​អា​មេ​រិ​ក​ តាំងពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ២០២០ រហូត​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​ក៏​ចេញ​មុខ​ប្រតិកម្ម​ចំពោះ​រឿង​នេះ​ផង​ដែរ ។

ការ​ប្រឆាំង ការ​តវ៉ា រហូត​ក្លាយជា​កុបកម្ម ការ​ប្លន់ ការ​វាយ​បំផ្លាញ​នូវ​ហាង​ទំនិញ​ផ្សេង​ៗ បាន​កើត​មាន​ធ្វើ​ឲ្យ​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក​ប្រកាស​ប្រើ​កម្លាំងយោធា​ធ្ងន់ធ្ងរ​បង្ក្រាប​ក្រុម​បាតុករ​។ រឿងរ៉ាវ​ចលាចល​នៅ​ទឹកដី​អា​មេ​រិ​ក​ពេល​នេះ គឺ​កើត​ល​មាន​ឡើង បន្ទាប់​ពី​ការ​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប បង្ហាញ​ពី ប៉ូ​លី​ស​ស្បែក​សម្នាក់​នៅ​ក្នុង​ទីក្រុង Minneapolis បាន​លុតជង្គង់​សង្កត់​.​ក បុរស​ជនជាតិ​ស្បែក​ខ្មៅ​លោក George Floyd ប្រមាណ​ជិត ៩​នាទី រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង​បើ​ទោះបីជា​បុរស​រង​គ្រោះ​ស្រែក​ប្រាប់​ថា​ខ្លួន​ពិបាក​ដកដង្ហើម​ក៏​ដោយ​។

ដើមហេតុ​ដំបូង​គឺ​ម្ចាស់​ហាង​មួយ​កន្លែង​បាន​ប្តឹង​ប៉ូ​លី​ស​ដោយ ចោទ​បុរស​ស្បែក​ខ្មៅ វ័យ ៤៦​រូប​នេះ​ថា​បាន​បន្លំ​លុយ​ក្លែងក្លាយ​ប្រភេទ​ក្រដាស់ប្រាក់ ២០​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​ហាង​ទំនិញ​មូ​យ​កន្លែង ។

បន្ទាប់​ពី​បាន​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​មួយ​នោះ បាន​ធ្វើ​អោយ​តារា​ល្បី​ៗ​លំដាប់​ពិភពលោក​ជា​ច្រើន​ដូច​ជា Lady Gaga, Rihanna និង Beyonce បាន​ចេញ​មុន​និយាយ​ពី​ការ​ស្លាប់​របស់​លោក George Floyd បន្ទាប់​ពី​ស្ថានការណ៍​តានតឹង​មួយ​នេះ​មិន​ទាន់​ធូរស្បើយ​នៅឡើយ​។

តារាចម្រៀង Beyonce បាន​បង្ហោះ​វី​ដេ​អូ​នៅ​លើ Instagram ដោយ​បាន​លើក​ឡើង​ថា​« យើង​ខូចចិត្ត និង​ខ្ពើមរអើម ដោយ​ខ្ញុំ​មិនមែន​និយាយ​តែ​មនុស្ស​ជនជាតិ​ស្បែក​ខ្មៅ​នោះ​ទេ បើ​ទោះបីជា​ស្បែក​ខ្មៅ ឬ​ស្បែក​ស ពណ៌​សម្បុរ​អ្វី​ក៏​ដោយ ខ្ញុំ​ដឹង​ថា​អ្នកមាន​អារម្មណ៍​ឈឺចាប់​អស់សង្ឃឹម ដោយសារ​តែ​ការ​រើសអើង​នៅ​តែ​មាននៅ​ក្នុង​អា​មេ​រិ​ក​»៕

តារាចម្រៀង​បែប​ស៊ិ​ច​សី Lady Gaga តារា​ស្រី​ស្បែក​ស និយម​តែង​កាយ​ប្លែក​ៗ​ក៏​បាន​លើក​ឡើងថា​« យើង​គួរតែ​ផ្តល់​ស្រលាញ់​ដ៏​អ្នក​ស្បែក​ខ្មៅ ដោយ​ប​ញ្ឍ​ប់​អំពើ​ហិង្សា ដោយ​ជ្រើស​យក​ការ​ដោះស្រាយ​ណាមួយ​ដោយ​ត្រឹម​ត្រួ​វ ពីព្រោះ​ជនជាតិ​ស្បែក​ខ្មៅ​នៅ​អា​មេ​រិ​ក​នៅ​តែ​មានការ​រើសអើង​»​។

ចំណែកឯ តារាចម្រៀង Rihanna ដែល​នាង​ផ្ទាល់​ជា​ជនជាតិ​ស្បែក​ខ្មៅ​ផង​ដែរ​នោះ​បាន​លើ​ឡើង​ថា «​ខ្ញុំ​បានឃើញ​ប្រជាជន​របស់ខ្ញុំ​ត្រូវ​គេ​សម្លាប់​និង​ជាន់ឈ្លី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺចាប់​ខ្លាំង​ណាស់ ដែល​ជា​ហេតុ​ត្រូវ​នៅ​ឆ្ងាយ​ពី​សង្គម​កន្លង​មក​»​។

នៅ​ក្នុង​នោះ​ផង​ដែរ​ក៏​មាន តារា​លំដាប់​ពិភពលោក​ជា​ច្រើន​ទៀត បាន​បង្ហោះ​សារ ទៅ​ដល់​ការ​បាតុកម្ម មួយ​នេះ ដោយ​ក្នុង​នោះ មាន​ដូច​ជា Justin Bieber Taylor Swif Ariana Grande និង selena gomez ជាដើម បូក​រួម​ទាំង​តារា​លំដាប់​ពិភពលោក​ជា​ច្រើន​ទៀង​ផង​ដែរ​៕

កែសម្រួលដោយ