ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាមនុស្ស​ពិការនិងមានសតិមិនគ្រប់ ក៏​ដុតផ្ទះខ្លួន​ឯង​ចោល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម ទាំង​នគរបាល ​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ នៅ​វេលា​ម៉ោង​៧​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនានេះ ​ករណី​ភ្លើង​ឆេះ​ផ្ទះ​មួយកន្លែង ដែល​បង្ក​ឡើង​ដោយ​កូនប្រុស​ម្ចាស់ផ្ទះ​អាយុ​៣០​ឆ្នាំ ជា​ជន​ពិការ…

ខេត្តបន្ទាយមានជ័យ ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម ទាំង​នគរបាល ​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ នៅ​វេលា​ម៉ោង​៧​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនានេះ ​ករណី​ភ្លើង​ឆេះ​ផ្ទះ​មួយកន្លែង ដែល​បង្ក​ឡើង​ដោយ​កូនប្រុស​ម្ចាស់ផ្ទះ​អាយុ​៣០​ឆ្នាំ ជា​ជន​ពិការ ​មាន​សតិ​មិនល្អ​ដុត នៅ​ភូមិ​គោក​តា​ឯក ឃុំ តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋានបាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុត សា​ខាន ភេទ​ស្រី ​អាយុ​៦៨​ឆ្នាំ នៅ​ភូមិ​គោក​តា​ឯក ឃុំ តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រភព​បន្តថា ​នៅ​វេលា​ម៉ោង​៧​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនា​ កូនប្រុស​របស់​ម្ចាស់ផ្ទះ មានឈ្មោះ ពៅ រិ​ទ្ធី អាយុ​៣០​ឆ្នាំ ជា​ជន​ពិការ​ជើង​ម្ខាង មាន​សតិ​មិនល្អ​ប្រក្រតី ដែល​នៅ​ជាមួយ​បាន​ដុត ។

​នៅ​ពេល​កើត​មាន​ហេតុការណ៍​កើតឡើង នោះ​មាន​ប្រជាពលរដ្ឋ និង​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ជួយ​អន្តរាគមន៍​ពន្លត់ រលត់​ទាំងស្រុង មិន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​នោះ​ទេ ខូចខាត​តែ​សម្ភារៈ ក្នុងផ្ទះ​មាន​៖​ទូរទស្សន៍​២ អំ​ភ្លី​១ ពួក​៣ កន្ទេល​១ ខ្នើយ​១ ក្រែ​ដេក​១ និង​ជើង​ស​ម្ប​និមិត្ត​១ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ