ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀង​ហៃ ចាប់ផ្តើម​ឱ្យ​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ​ចូល​រៀន​ហើយ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា វា​ជា​ថ្ងៃ​រំជួលចិត្ត​សម្រាប់​សិស្ស​ថ្នាក់ទាប​បំផុត​នៅ​សៀង​ហៃ នៅ​ពេល​ដែល​ពួក​គេ​បាន​ត្រលប់​ទៅ​សាលារៀន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​បួន​ខែ​។ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ កុមារ​សា​លាម​តេ្ត​យ្យ និង​សិស្ស​ថ្នាក់​ទី​១…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា វា​ជា​ថ្ងៃ​រំជួលចិត្ត​សម្រាប់​សិស្ស​ថ្នាក់ទាប​បំផុត​នៅ​សៀង​ហៃ នៅ​ពេល​ដែល​ពួក​គេ​បាន​ត្រលប់​ទៅ​សាលារៀន​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​បួន​ខែ​។

ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ កុមារ​សា​លាម​តេ្ត​យ្យ និង​សិស្ស​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៣ មិន​បាន​ទៅ​រៀន​នៅ​សាលារៀន​ទាល់តែ​សោះ ចាប់តាំងពី​ឆមាស​មុន​របស់​ពួក​គេ​បាន​បញ្ចប់​នៅ​ពាក់កណ្តាល​ខែមករា​។

ថ្នាក់រៀន​ពេល​នេះ ត្រូវ​បាន​គេ​សម្លាប់​មេរោគ​២​ដង​ក្នុង​មួយ​ថ្ងៃ ជា​រៀងរាល់ថ្ងៃ ខណៈ​ដែល​គ្រូបង្រៀន​ក៏​ធ្វើការ​វាស់​សីតុណ្ហភាព​២​ដង​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ដោយសារ​តែ​អាជ្ញាធរ​ក៏​បាន​គិត​ពី​ភាព​ប្រថុយប្រថាន​ពី​ការ​ឆ្លង​ជំងឺ កូ​វី​ដ​១៩ គេ​ក៏​បាន​អនុញ្ញាត​ឱ្យ​មាតាបិតា​សិស្ស​ណា​ដែល​មិន​ទាន់​ចង់ឱ្យ​កូន​មក​ចូល​ថ្នាក់រៀន​ធម្មតា ឱ្យ​កូន​រៀន​តាម​អន​ឡាញ​ដូច​សព្វដង ទៅ​តាម​ចិត្ត​ដែល​ពួក​គេ​ចង់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghai (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ