ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់ដូរ​មិន​យក​ប្រាក់​ដុល្លារ​ក្រដាស​1$ 2$ និង​5$ ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​អប់រំ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ក្រុង​សែន​មនោ​រម្យ​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​នា​ល្ងាច​ថ្ងៃ​ទី​០២ មិថុនា ២០២០ ក្រោយ​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ពី​ករណី​អាជីវករ​មិន​ព្រម​ទទួល​ក្រដាស់ប្រាក់​ដុល្លារ​ប្រភេទ ១​ដុល្លារ និង​៥​ដុល្លារ​។ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ក្រុង​សែន​មនោ​រម្យ​បាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​នា​ល្ងាច​ថ្ងៃ​ទី​០២ មិថុនា ២០២០ ក្រោយ​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ពី​ករណី​អាជីវករ​មិន​ព្រម​ទទួល​ក្រដាស់ប្រាក់​ដុល្លារ​ប្រភេទ ១​ដុល្លារ និង​៥​ដុល្លារ​។ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា កម្លាំង​ក្រុង​សែន​មនោ​រម្យ​ចុះ​ទៅ ទីតាំង​លក់ដូរ​របស់​អាជីវករ​ម្នាក់ ដើម្បី​អប់រំ​ណែនាំ​គាត់​ឲ្យ​បាន​យល់​ដឹង​ពី​ការ​ចរាចរ​ក្រដាស់ប្រាក់​ដុល្លារ ដែល​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជា​ធម្មតា​។

អ្នកនាំពាក្យ​នគរបាល​ខេត្ត​បន្ត​ថា ដើម្បី​ឆ្លើយ​តប​នឹង​ព័ត៌មាន​ថា នៅ​សាខា​លក់​ផ​លិ​ផល ឡុ​ង បូ​រ៉ា បណ្ឌិត​សេដ្ឋី សាខា​មណ្ឌលគិរី ស្ថិត​នៅ​ចំណុច​ក្បែរ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្នុងភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ លក់ដូរ​មិន​យក​ប្រាក់​ដុល្លារ​ក្រដាស 1$ 2$ និង​5$ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ មិថុនា ២០២០ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ដល់​គោលដៅ​សួរនាំ​នោះ​ជា​ព័​ត៌​ពិតមែន​។

មូលហេតុ​ដែល​ម្ចាស់​ទីតាំង​ខាងលើ គាត់​មិន​ទទួលយក​ព្រោះ តែ​ព្រឹក​មិ​ញ​(​ថ្ងៃ​ទី​០២)​គាត់​បាន យក​ក្រដាសប្រាក់​ប្រភេទ​ទាំង​៣​នេះ​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​សែន​មនោ​រម្យ ក៏​គេ​មិន​ទទួលយក​ដែរ ដូច្នេះ​ហើយ​ទើប​បានជា​គាត់​មិន​យក​ដែរ​ទៅ​។ ក្នុង​ករណី​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ ឲ្យ​ចាយ​ធម្មតា​វិញ​តាម​សេចក្តី​ប្រកាស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី បើ​មាន​អ្នក​ណា​មិន​ទទួលយក ក្រដាសប្រាក់​ដុល្លារ​ទាំង​បី​ប្រភេទ​នេះ សូម​ឲ្យ​រាយការណ៍​មក​សមត្ថកិច្ច​ដើម្បី​ចុះ​ណែនាំ​បន្ត​។ បន្ទាប់​ពី​ណែនាំ​រួច​ស្ត្រី​ម្ចាស់​ទីតាំង​លក់​ថ្នាំដុសធ្មេញ​ក៏​សន្យា​ថា​នឹង​ទទួលយក​តាម​ការ​ណែនាំ​នេះ​៕ ដោយ ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ