ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​មិន​ប្រក្រតី​ជុំវិញ​ករណី​ឆ្លង​កូ​វី​ដ​-១៩ លើ​កីឡាករ និង​ជំនួយការ​គ្រូបង្វឹក​ក្លិប Barcelona

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ យោង​តាម​កម្មវិធី​វិទ្យុ RAC1 នៅ​តំបន់​កា​តា​ឡាន់ បាន​រាយការណ៍​ឱ្យ​ដឹង​ថា កីឡាករ​ចំនួន ៥ នាក់ និង​ជំនួយការ​គ្រូបង្វឹក​ចំនួន…

ប្រទេស​អេ​ស្ប៉ា​ញ ៖ យោង​តាម​កម្មវិធី​វិទ្យុ RAC1 នៅ​តំបន់​កា​តា​ឡាន់ បាន​រាយការណ៍​ឱ្យ​ដឹង​ថា កីឡាករ​ចំនួន ៥ នាក់ និង​ជំនួយការ​គ្រូបង្វឹក​ចំនួន ២ នាក់​បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ ក្រោយ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ភ្លាម​ៗ នៅ​ពេល​វីរុស​នេះ ចាប់ផ្តើម​ផ្ទុះ​ឡើងជា​លើក​ដំបូង​។

វិទ្យុ RAC1 ក៏​បាន​អះអាង​ថា កីឡាករ និង​ជំនួយការ​គ្រូបង្វឹក​មក​ពី​ក្រុម​ឈុត​ធំ ទទួល​បាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩ ប៉ុន្តែ​ពួក​គេ​មិន​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នោះ​ទេ ។ ហើយ​បច្ចុប្បន្ន​ពួក​គេ មាន​សុខភាព​ល្អ និង​អាច​ត្រឡប់​មក​ចូលរួម​ហ្វឹកហាត់​ឡើង​វិញ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​ពេល​ខាង​មុខ​។

របាយការណ៍​ពី​វិទ្យុ RAC1 ខាងលើ​នេះ មិន​ត្រូវ​បាន​បញ្ជាក់​ផ្ទាល់​ដោយ​ក្លិប Barcelona ហើយ​ក៏​គ្មាន​នៅ​ក្នុង​របាយការណ៍​ណាមួយ របស់​ក្រប​ខណ្ឌ La Liga ស្តី​ពី​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ផង​ដែរ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុម Barcelona បាន​កំពុងធ្វើការ​ហ្វឹកហាត់​ជា​ធម្មតា ហើយ​មាន​តែ​កីឡាករ Monchu លេង​ក្នុង​ក្រុម​ឈុត B ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ឈុត​ធំ​។ បន្ទាប់​ពី​ខ្សែការពារ Samuel Umtiti ទើបតែ​ជា​ពីរ​បួស និង​បាន​ធ្វើ​លំ​ហាត់ប្រាណ​ដូច​ធម្មតា​វិញ​កាលពី​ថ្ងៃ​ច័ន្ទ ខណៈ​ដែល​ខ្សែបម្រើ​ស្លាប Ansu Fati មាន​អាកា​រៈ​មិន​ស្រួល​នៅ​ត្រង់​ជង្គង់​របស់​គេ និង​កំពុង​ទទួល​ការ​ព្យាបាល​៕ (ដកស្រង់​ចេញពី AS)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ