ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​​ឆ្លង​ដែន​​ ត្រូវ​អស់លក្ខណ៍ជា​បន្តបន្ទាប់​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​​បាន​បើក​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​និង​អាវុធ​ឆ្លង​ដែន​«​កម្ពុជា​-​វៀតណាម​»​ចាប់​បាន​ឧក្រិដ្ឋ​បានជា​បន្តបន្ទាប់​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់​ ជនជាតិ​វៀតណាម​​ចំនួន​២​នាក់​ និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ ព្រមទាំង​ដកហូត​​បាន​​អាវុធ​​ចំនួន​៥​ដើម​ និង​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​​មួយ​ចំនួនទៀត​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​…

ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​​បាន​បើក​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​និង​អាវុធ​ឆ្លង​ដែន​«​កម្ពុជា​-​វៀតណាម​»​ចាប់​បាន​ឧក្រិដ្ឋ​បានជា​បន្តបន្ទាប់​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់​ ជនជាតិ​វៀតណាម​​ចំនួន​២​នាក់​ និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ ព្រមទាំង​ដកហូត​​បាន​​អាវុធ​​ចំនួន​៥​ដើម​ និង​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​​មួយ​ចំនួនទៀត​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​ ២០២០ រួម​មាន​សមត្ថកិច្ច​យោធា​ការពារ​ព្រំដែន​វៀតណាម ខេ​ត្តឡុង​អាន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​និង​អាវុធ​ឆ្លង​ដែន​នៅ​ចំណុច​ព្រំដែន​ប៊ិ​ញ​ហៀ​ប​-​ព្រៃ​វ​ល្លិ៍​ (​ខេត្តស្វាយរៀង ខេត្ត​ឡុ​ង​អាន​)​ ដោយ​​ឃាត់ខ្លួន​​បុរសម្នាក់​ជា​ជនជាតិ​វៀតណាម ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​២០,៨​គីឡូក្រាម និង​អាវុធ​ខ្លី​​ចំនួន​៣​ដើម​ ។

តាម​​ប្រភពដដែល​បាន​​បន្ត​​ថា បន្ទាប់​ពី​មានការ​បង្ក្រាប​ពី​ភាគី​វៀតណាម​នៅ​ថ្ងៃ​ទី​២៦-២៨​ខែឧសភា​ ឆ្នាំ​២០២០​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​ជំនាញកា​រិ​យា​ល​យ័​(​ក​១០)​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ស្ថិត​ក្រោម​ការ​ដឹកនាំ​សម្រប​ស​ម្រូ​ល​ផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ដំណើរការ​ស្រាវជ្រាវ​ស៊ើបអង្កេត​បន្ត​។

តាម​ប្រភពដដែលបាន​បន្ត​ទៀត​ថា ជា​លទ្ធផល ឃាត់ខ្លួន​ជន​ស​ង្ស​យ័​ចំនួន​២​នាក់​ ​ក្នុងនោះម្នាក់​​ឈ្មោះ​ឯក សា​រិ​ទ្ធ ភេទ​ប្រុស ​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​ ​និង​ម្នាក់ទៀត​​ឈ្មោះ​ង្វៀ​ន វ៉ា​ន់​សាង ហៅ​សួន គី​ម​បូ ភេទ​ប្រុស​ ជា​ជនជាតិ​វៀតណាម​ ។ ចំណែក​​ទីតាំង​បង្ក្រាប​នៅ​បុរី​​មួយកន្លែង​ តាម​ផ្លូវ​លេខ​១០ ផ្ទះ​លេខ​៨០​និង​លេខ​៨២ ក្រុម​១ ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​ប្រភពដដែល​បានបន្ត​ទៀត​ថា រីឯ​​វត្ថុ​តាងចាប់​យក​​រួម​មាន ហេ​រ៉ូ​អុ​ី​ន​ទម្ងន់ ២១៣៥,៥៧​ក្រាម​, ​ថ្នាំ​គ្រាប់​ចម្រុះ​ពណ៌​ ទម្ងន់ ១៤៩,២០​ក្រាម​(MDMA)​, ​ម្សៅ​ម៉ត់​ពណ៌​ស​ទម្ងន់ ៧,៣២​ក្រាម​(MDMA)​,
​ម្សៅ​ម៉ត់​ពណ៌​ស​ទម្ងន់ ១០,៩១​ក្រាម​(​កេ​តា​មីន​)​, ​ថ្នាំ​គ្រាប់​នី​មេតា​ហ្ស៊េ​ប៉ា​ម ទម្ងន់ ១៥២,៤៦​ក្រាម​, ​ម្សៅ​ម៉ត់​ពណ៌​កាហ្វេ ទម្ងន់ ២១៣,៩៥​ក្រាម​, ​ម្សៅ​ម៉ត់​ពណ៌​ស ទម្ងន់ ៦១,២៣​ក្រាម​, ​អាវុធ​២​ដើម​(​ធុន​​AK៤៧)០១​ដើម​គ្រាប់​២៥​គ្រាប់​ និង​GLOCK ​ចំនួន​មួយ​​ដើម​ គ្រាប់​៣៨​គ្រាប់​, ​រថយន្ត​២​គ្រឿង​(​ម៉ាក​ឡង់​រ៉ូ​វ​រ័​មី​នី​ពណ៌​ស​១​គ្រឿង ​និង​ម៉ាក​ឡិច​​សុ​ី​ស​៤៧០​ ពណ៌​ខ្មៅ​ ​មួយ​​គ្រឿង​) និង​​ម៉ូតូ​៣​គ្រឿង​រួម​នឹង​ឧបករណ៍​សំភា​រះ​មួយ​ចំនួន​ទៀត​។

តាម​ប្រភពដដែល​បាន​​បន្ត​ទៀត​ថា បច្ចុប្បន្ន​ជនសង្ស័យ​ម្នាក់​ដែល​ចាប់​ខ្លួន​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​នោះ​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​វៀតណាម​ចាត់ការ​តាមនីតិវិធី​ ។​ ចំណែក​ជន​ស្ស័​យ២​នាក់​ដែល​ចាប់បាន​​នៅ​បុរី​​មួយកន្លែង​ក្នុង​​រាជធានី​ភ្នំពេញ គឺស្ថិត​នៅ​ក្នុង​ចំណាត់ការ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កំពុង​ចាត់ការ​តាម​ស្រាវជ្រាវ​រក​មេ​​ខ្លោង​យក​​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ