សែន រ៉ា​ដេ​ត ប្រកាស​ផ្អាក​ឡើង​សង្វៀន​​មួយ​រយៈ​ដោយសារ​មូលហេតុ​មួយ​​​នេះ


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​អន្តរជាតិ​ពីរ​ប្រកួត​ជាប់​គ្នា​កាលពីដើម​ឆ្នាំ​២០២០ សែន រ៉ា​ដេ​ត បាន​សម្រេចចិត្ត​ផ្អាក​ឡើង​សង្វៀន​មួយ​រយៈ​ទៀត ដោយ​រង់ចាំ​មាន​គូ​អន្តរជាតិ​ឡើង​វិញ​ទើប​ប្រកួត​បន្ត ។

អ្នក​ប្រដាល់​មាន​ប្រភព​មក​ពី​ខេត្តកោះកុង​រូប​នេះ​ទើបតែ​ចូល​ប្រឡូក​ក្នុង​សង្វៀន​គុន​ខ្មែរ​វិញ​មុន​ពេល​ជំងឺ​កូ​វី​ដ​-១៩​រាលដាល​ពេញ​ពិភព​លោក ។ ចូល​ហាត់​ក្នុង​ក្លិប​ប្រដាល់ ប៉ែន​កាក់​គុន​ខ្មែរ សែន រ៉ា​ដេ​ត បាន​និយាយ​ប្រាប់​លោក ស៊ន អេ​លី​ត គ្រូបង្វឹក​របស់​ខ្លួន​ថា ខ្លួន​មិន​ចង់​ប្រកួត​ជា​មួយ​ខ្មែរ​ដូច​គ្នា​ទេ ។ ខ្លួន​ចង់​ប្រកួត​អន្តរជាតិ​ជាង ។ ការ​ប្រកួត​ជាមួយ​ខ្មែរ​ដូច​គ្នា បើ​ខ្លួន​ឈ្នះ​នោះ​មិន​បញ្ហា​ទេ តែបើ​ខ្លួន​ចាញ់​នឹង​មាន​ពាក្យ​សំដី​ច្រើន​មក​លើ​ខ្លួន​មិន​ខាន ។ ខ្លួន​សុខចិត្ត​ឈ្នះ​ចាញ់​លើ​ការ​ប្រកួត​អន្តរជាតិ​វិញ​។

គួរ​បញ្ជាក់​ថា សែន រ៉ា​ដេ​ត ប្អូនប្រុស​បង្កើត​របស់ ឆ្លាម ស និង​សែន រ៉ា​ឌី ត្រូវ​បាន​គេ​ទទួលស្គាល់​ទូ​ទាំង​ប្រទេស​ខ្មែរ និង​ប្រទេស​ថៃ លើ​ថ្វីដៃ​ប្រកួត​ដ៏​ប៉ិន​ប្រសប់​និង​ស្វាហាប់​របស់​គេ ។ ក្រៅពី​កីឡា​ប្រដាល់​គុន​ខ្មែរ សែន រ៉ា​ដេ​ត ក៏​ជា​កីឡាករ​ឆ្នើម​មួយ​រូប​របស់​កម្ពុជា​លើ​វិញ្ញាសា​កីឡា​វ៉ូ​វី​ណា​ម​ដូច​សែន រ៉ា​ឌី ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ