ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ក្លាយទៅជា​មហាសេដ្ឋី​ត្រឹម​មួយ​​ប៉​ព្រិច​ភ្នែក បន្ទាប់​ពី​បែក​ស្វាមី

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បានឱ្យ​ដឹង​ថា លោក Du Weimin (杜伟民) ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ផលិតផល​ជីវៈ​វេជ្ជសាស្ត្រ…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បានឱ្យ​ដឹង​ថា លោក Du Weimin (杜伟民) ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ផលិតផល​ជីវៈ​វេជ្ជសាស្ត្រ Kangtai បាន​ផ្ទេរ​ភាគហ៊ុន​ក្រុមហ៊ុន​ចំនួន ១៦១.៣​លាន​ភាគ ទៅ​ឱ្យ​អតីត​ភរិយា​របស់​គាត់ គឺ​អ្នកស្រី Yuan Liping (袁莉萍) ដែល​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​លែងលះ​របស់​ប្តី​ប្រពន្ធ​មួយគូ​នេះ​។

ភាគហ៊ុន​នេះ មាន​តម្លៃ​រហូត​ដល់ ៣.២៩​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ បន្ទាប់​ពី​ការ​ផ្ទេរ​ការ​កាន់កាប់​ភាគហ៊ុន​ប្រហែល ២៤% នៅ​ក្រុមហ៊ុន អ្នកស្រី Yuan បាន​យល់ព្រម​ឱ្យ​ការ​សម្រេច​ចិត្ត​ទាំងអស់​ក្នុង​ក្រុមហ៊ុន គឺ​អាស្រ័យ​ទៅ​លើ​អតីត​ស្វាមី​របស់​គាត់​។

Kangtai គឺជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ចិន​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ផ្សារ Shenzhen ក្នុង​ឆ្នាំ ២០១៧ ហើយ​បាន​មើលឃើញ​ទីផ្សារ​ភាគហ៊ុន​របស់​វា​បាន​កើនឡើង​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​ប្រកាស​ពី​ការ​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​។

លោក Du អាយុ​៥៦​ឆ្នាំ កើតមក​មានគ្រួសារ​កសិករ​នៅ​ខេត្ត​ជាំ​ង​ស៊ី​។ គាត់​បាន​សិក្សា​ផ្នែក​គីមី​វិទ្យា នៅ​មហាវិទ្យាល័យ ហើយ​បាន​ទៅ​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​ជីវ​បច្ចេកវិទ្យា ដោយ​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​នៅ​ឆ្នាំ ២០០៤ និង​បាន​កាន់​តំណែង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន​៥​ឆ្នាំ​ក្រោយ​។

អតីត​ប្រពន្ធ​របស់​គាត់​ឈ្មោះ Yuan អាយុ​៤៩​ឆ្នាំ មាន​សញ្ជាតិ​កា​ណា​ដា​។ នាង​ទទួល​បាន​បរិ​ញ្ញា​បត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​អន្តរជាតិ នៃ​ទីក្រុង​ប៉េ​កាំ​ង​ដែល​បាន​បម្រើ​ការ​ជានា​យក​ក្រុមហ៊ុន Kangtai ពី​ឆ្នាំ ២០១១ ដល់ ២០១៨ ហើយ​បច្ចុប្បន្ន​ជា​អនុប្រធាន​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​តូច​ៗ​ក្រោម ក្រុមហ៊ុន​ធំ Kangtai​។

ឥឡូវនេះ អ្នកស្រី​ក៏​ជា​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ដែល​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ផង​ដែរ បន្ទាប់​ពី​ការ​លែងលះ​គ្នា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ medium (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ