ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​ស្នើ​ជប៉ុន​ឲ្យ​ជួយ​បញ្ចប់​ការ​សាង​សង់​​កំពង់​ផែ​ទឹក​ជ្រៅ​ឲ្យ​បាន​លឿន

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ស​ម្តេច​កំពុង​ជម្រុញ​​ជប៉ុន​ក្នុង​ការ​សាងសង់​ឲ្យ​បាន​លឿន​បំផុត​នូវ​កំពង់​ផែ​ទឹក​ជ្រៅ ដើម្បី​អភិវឌ្ឍ​វិស័យ​​ដឹក​ជញ្ជូន ​​និង​ការ​ផ្ទេរ​ទំនិញ​តាម​ផ្លូវទឹក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។…

ខេត្ត​ព្រះ​សីហ​នុ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ស​ម្តេច​កំពុង​ជម្រុញ​​ជប៉ុន​ក្នុង​ការ​សាងសង់​ឲ្យ​បាន​លឿន​បំផុត​នូវ​កំពង់​ផែ​ទឹក​ជ្រៅ ដើម្បី​អភិវឌ្ឍ​វិស័យ​​ដឹក​ជញ្ជូន ​​និង​ការ​ផ្ទេរ​ទំនិញ​តាម​ផ្លូវទឹក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

នា​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នា​ថ្ងៃ​ទី ០១ មិថុនា សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​​ថា​ រាជរដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ «​ឲ្យ​ក្លាយទៅជា​ទីក្រុង​ពហុ​បំណង​» ។ ព្រោះ​ទីក្រុង​មួយ​នេះ ​ដើរតួ​ជា​មជ្ឈមណ្ឌល​ដឹក​ជ​ញ្ជួ​ន សម្រាប់​ត​ភ្ជាប់​ពី​ផ្លូវទឹក​ទៅ​ផ្លូវគោក និង​ពី​ផ្លូវ​គោក​ទៅ​ផ្លូវទឹក ។ ការ​ដឹក​ជ​ញ្ជូន​ត​ភ្ជាប់​ផ្លូវអាកាស​ពី​ក្នុង​ប្រទេស និង​ពី​ក្រៅប្រទេស​ចូល​មក​ព្រលាន​​យន្តហោះ​កងកេង ។

សម្តេច​បាន​បញ្ជាក់​ថា ខេត្ត​ព្រះ​សីហ​នុ ក៏​ជា​កន្លែង​តំបន់ឧស្សាហកម្ម ដែល​បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋ​កិច្ច​ពិសេស ២ គឺ​មួយ​វិនិយោគ​ដោយ​ចិន និង​មួយទៀត​វិនិយោគ​ដោយ​ជប៉ុន ។

អ​ញ្ចឹ​ង​បើ​យើង​ពិនិត្យ​មើល​នៅ​ទី​នេះ ខេត្ត​ព្រះ​សីហ​នុ​ជា​ខេត្ត​ចូលរួម​អភិវឌ្ឍ​ដោយ​ពហុ​ជាតិ​សាសន៍ ដូច​ជា​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​និង​ជួយ​យើង​ឲ្យ​ពង្រីក​កំពង់​ផែ​ទឹក​ជ្រៅ ខេត្ត​ព្រះ​សីហ​នុ ដែល​នេះ​ខ្ញុំ​បាន​និយាយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ហ្ស៊ី​ន​ហ្សូ អា​បេ ឲ្យ​បន្ត​ការ​ខិតខំ ដើម្បី​​ជម្រុញ​យ៉ាងម៉េច ឲ្យ​កំពង់​ផែ​របស់​យើង​នេះ​ក្លាយជា​កំពង់​ផែ​ទឹក​ជ្រៅ ដែល​មាន​ជម្រៅ​ទឹក​ដូច​ជា ១៤,៥ ម៉ែត្រ ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ជៀសវាង​ការ​ដឹក​ជ​ញ្ជួ​ន​ដែល​ត្រូវ​ផ្ទេរ នៅ​សាំង​ហ្គា​ពួរ ឬ​ត្រូវ​ផ្ទេរ​នៅ​វៀតណាម​រួច​ហើយ​ទើប​ចូល​មក​កម្ពុជា ។

សម្តេច​តេ​ជោ បាន​បន្ត​ថា «​ខ្ញុំ​បាន​លើក​ជាមួយ​ឯកឧត្តម អា​បេ ឲ្យ​យកចិត្តទុកដាក់​បញ្ហា​ហ្នឹង ។ ជប៉ុន​​បាន​ស្ម័គ្រស្មោះ​ជួយ​យើង​តាំងពី​ដើម​មក​» ។ សម្តេច​បាន​បន្ថែម​ថា បើ​តាម​ការ​ចង់​ចាំ​របស់​សម្តេច​ គឺឆ្នាំ ១៩៩៩ ជា​ឆ្នាំ​យើង​ទទួលយក​ឥណទាន​ពី​ជប៉ុន ។ ហេតុ​អី​បាន​ចាំ​ដល់ ១៩៩៩ បាន​ចុះហត្ថលេខា ? ត្រង់នេះ​ គឺថា​សម័យ​ដើម​មានការ​ជំពាក់​លុយ​ជប៉ុន គិត​ទាំង​ការ ទាំង​ដើម និង​ពិន័យ ។

អ​ញ្ចឹ​ង​ជប៉ុន​មានកម្ម​វិធី​ដោះបំណុល​ឲ្យ​កម្ពុជា​។ គាត់​ទិញ​សម្ភារៈ​សិ​ង្ក​សី ប្រេងកាត និង​ទំនិញ​ជប៉ុន​ផ្សេង​ៗ​យក​មក​ប្រគល់​ឲ្យ​កម្ពុជា ។ អញ​ញ្ចឹ​ង​កម្ពុជា​លក់​បាន​ហើយ​យក​លុយ​សង​ជប៉ុន ។ ហើយ​ជប៉ុន​យក​លុយ​ដែល​កម្ពុជាសង​ហ្នឹង មក​ទ្រទ្រង់ ផ្តល់​ជំនួយ​ដល់​កម្ពុជា ។ អ​ញ្ចឹ​ង​ជប៉ុន​ឲ្យ​យើង​ឌុ​ប ។ ឲ្យ​ទំនិញ​មក​យើង​លក់ លក់​បាន​លុយ​យក​សង​ជប៉ុន បន្ទាប់​មក​ជប៉ុន​យក​លុយ​នោះ មក​ជួយ​ទ្រទ្រង់​ខ្មែរ​វិញ ។ រហូត​ដល់​ឆ្នាំ ១៩៩៩ យើង​ចាប់ផ្តើម​ចុះហត្ថលេខា​យក​ឥណទាន​ដំបូង​អភិវឌ្ឍ​កំពង់​ផែ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ