សហរដ្ឋអាមេរិក ៖ ជាកាយវិការមួយ ប៉ុនប៉ងសម្រាលភាពតានតឹង នៅសហរដ្ឋអាមេរិក បណ្ដាសមាជិកកងកម្លាំងសន្តិសុខបានសម្ដែងកាយវិការជានិមិ្មតរូបមួយ ដោយនាំគ្នាលុតជង្គង់នៅចំពោះមុខពួកបាតុករ។
បាតុកម្មនិងការបះបោរមានភាពពុះកញ្ជ្រោលនៅសហរដ្ឋអាមេរិក ក្រោយការបាត់បង់ជីវិតរបស់បុរសស្បែកខ្មៅអាមេរិកម្នាក់ លោកGEORGE FLOYD អាយុ៤៦ឆ្នាំ ដោយសារប៉ូលិសស្បែក.សម្នាក់ សង្កត់.កគេរហូតដល់ស្ទះដង្ហើម ពេលចាប់ខ្លួនគេ ព្រោះតែប្រើប្រាក់ដុល្លារប្រភេទ២០ដុល្លារក្លែងក្លាយមួយសន្លឹក។ បាតុកម្មបានផ្ទុះឡើងនៅគ្រប់កន្លែងក្នុងប្រទេស ដើម្បីបរិហារអំពើហិង្សារបស់ប៉ូលិសនិងអំពើប្រកាន់ពូជសាសន៍។
រូបភាពនិងវីដេអូជាច្រើនផ្សាយតាមបណ្ដាញសង្គម បង្ហាញរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្ដាប៉ូលិសអាមេរិកលុតជង្កង់នៅនឹងដី ជាកាយវិការមួយដែលធ្លាប់មានប្រជាប្រិយភាព កាលពីឆ្នាំ២០១៦ដោយកីឡាករបាល់ទាត់អាមេរិក លោកCOLIN KAEPERNICK ដើម្បីតវ៉ាប្រឆាំងអំពើហិង្សា របស់ប៉ូលិសប្រឆាំងជនជាតិភាគតិច។ កាយវិការប៉ូលិសលុតជង្កង់ មានជាពិសេសនៅក្រុងញូវយ៉ក ក្រុងបូស្តុន និងញូវចឹស៊ី៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ