ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ត្រាំ ប្រកាសពន្យារពេលវាយប្រហារលើប្រព័ន្ធថាមពលអ៊ីរ៉ង់ ៥ ថ្ងៃ ក្រោយកិច្ចចរចាមានផ្លែផ្កា

21 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ ស្ថានការណ៍ដ៏តានតឹងនៅមជ្ឈិមបូព៌ាបានធូរស្រាលមួយកម្រិត បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា លោកបានបញ្ជាឱ្យកងទ័ពពន្យារពេលការវាយប្រហារលើរោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល ៥…

ទីក្រុងវ៉ាស៊ីនតោន៖ ស្ថានការណ៍ដ៏តានតឹងនៅមជ្ឈិមបូព៌ាបានធូរស្រាលមួយកម្រិត បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា លោកបានបញ្ជាឱ្យកងទ័ពពន្យារពេលការវាយប្រហារលើរោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល ៥ ថ្ងៃ។ នេះបើយោងតាមសារព័ត៌មាន Xinhua, CNN និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនានេះ។

ការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលនេះធ្វើឡើងបន្ទាប់ពីមានអ្វីដែលលោកហៅថាជា “ការសន្ទនាដ៏ល្អ និងមានផ្លែផ្កា” រវាងភាគីទាំងពីរក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ។

តាមរយៈបណ្ដាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា ផ្អែកលើលក្ខណៈ “ស៊ីជម្រៅ លម្អិត និងស្ថាបនា” នៃកិច្ចពិភាក្សាដែលមានបំណងបញ្ចប់អរិភាពនៅមជ្ឈិមបូព៌ា លោកបានណែនាំដល់មន្ទីរបញ្ចកោណ​ឱ្យផ្អាករាល់ផែនការវាយប្រហារលើប្រព័ន្ធថាមពលអ៊ីរ៉ង់សិន ដើម្បីទុកពេលសម្រាប់ការចរចាបន្តទៀត។ នេះគឺជាសញ្ញាវិជ្ជមានដំបូងបង្អស់ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង ដែលបង្ហាញថាការទូតអាចនឹងមានឱកាសជំនួសឱ្យការប្រើប្រាស់អាវុធ។

ការប្រកាសពន្យារពេលនេះ បានធ្វើឱ្យពិភពលោកដកដង្ហើមធំជាបណ្ដោះអាសន្ន ព្រោះវាបានជួយបញ្ចៀសនូវ “សង្រ្គាមថាមពល” ទ្រង់ទ្រាយធំដែលកន្លងមកលោក ត្រាំ បានគំរាមកម្ទេចរោងចក្រអគ្គិសនីអ៊ីរ៉ង់ឱ្យម៉ដ្ឋ ប្រសិនបើច្រកសមុទ្រហូម៉ូសមិនត្រូវបានបើក។ ទោះជាយ៉ាងណាក៏ដោយ រយៈពេល ៥ ថ្ងៃខាងមុខនេះ នឹងក្លាយជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ជោគវាសនានៃតំបន់មជ្ឈិមបូព៌ា ខណៈដែលពិភពលោកកំពុងរង់ចាំមើលថា តើកិច្ចចរចានេះនឹងអាចនាំទៅរកការឈប់បាញ់ពិតប្រាកដ ឬគ្រាន់តែជាការទិញពេលវេលាប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ