ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​ប៉ូលិស​​ស័ក្តិ៤​ក្រសួង​មហាផ្ទៃ​​ ដែល​លោតទឹកសម្លា.ប់​ខ្លួនលើ​ស្ពានគីហ្ស៊ុណា ​បានផុស​អណ្តែត​ហើយ​

10 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​​​បុរស​ម្នាក់​​ដែល​លោត​ទឹក​សម្លា.ប់​ខ្លួន​​នៅ​លើ​ស្ពា​ន​គីហ្ស៊ុណា​ ត្រូវ​បានគេ​ប្រទះ​ឃើញ​សព​អណ្តែ​ត​ឡើងហើយ កាល​​ពីវេលាម៉ោង០​៧ និង​១០នាទី​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០១៤ នេះ ស្ថិតនៅចម្ងាយ​ពី​ស្ពានគីហ្ស៊ុណា​ជាង​៧គីឡូម៉ែត្រ​ ចំណុច​

ខេត្ត​កំពង់ចាម ៖ ​​​បុរស​ម្នាក់​​ដែល​លោត​ទឹក​សម្លាប់​ខ្លួន​​នៅ​លើ​ស្ពា​ន​គីហ្ស៊ុណា​ ត្រូវ​បានគេ​ប្រទះ​ឃើញ​សព​អណ្តែ​ត​ឡើងហើយ កាល​​ពីវេលាម៉ោង០​៧ និង​១០នាទី​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា ២០១៤ នេះ ស្ថិតនៅចម្ងាយ​ពី​ស្ពានគីហ្ស៊ុណា​ជាង​៧គីឡូម៉ែត្រ​ ចំណុច​ព្រែក​​លាត់ ក្នុងភូមិ​ជីហែ ឃុំពាម  ។

គួររំលឹកថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​មាន​បុរស​ម្នាក់​មាន​តួនាទី​ជា​វរសេនីយ៍ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​គី​ហ្ស៊ុ​ណា កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ នេះ ស្ថិត​នៅ​ចំណុច​ចន្លោះ​P9 និង P10 ក្នុង​វ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយ​បន្សល់​ទុក​ស្បែកជើង​មួយគូ​នៅ​កន្លែង​កើតហេតុ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ​ហ័​រ ឆៃ​រ៉ា អាយុ​៣៤​ឆ្នាំ ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ខ្មៅ មួយ​គ្រឿង ដោយ​បាន​យក​ទៅ​ផ្ញើ​ផ្ទះ​បងប្អូន​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​ក៏​ដើរមក​លោត​ទឹកតែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព