ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​​បើក​រថយន្ត​បុករះ​៣កន្លែង​​ប្រុងគេចខ្លួន​​ ត្រូវប្រជាពលរដ្ឋ​ចាប់​​​វាយស្ទើរ​ស្លា.ប់​ស្ទើររស់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រថ​យន្ត​កាម​រី​ឆ្លាម​​ស្រវឹង​​​បើក​បុក​ម៉ូតូឌុប​​មួយ​គ្រឿង បណ្តាលល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​ ហើយ​រថយន្ត​បង្ក​​បាន​​ព្យា​យាម​​​បើក​រត់គេច ក៏​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​​ផ្លោង​ទៅ​បោក​នឹង​ដើម​ត្របែកព្រៃ​​រងរបួសធ្ងន់​២​នាក់​ទៀត ​ហើយរថយន្ត​​បង្ក​​បន្ត​​បុក​

រាជធានី​ភ្នំពេញ​ ៖ រថ​យន្ត​កាម​រី​ឆ្លាម​​ស្រវឹង​​​បើក​បុក​ម៉ូតូឌុប​​មួយ​គ្រឿង បណ្តាលល​ឱ្យ​រង​របួសធ្ងន់​ម្នាក់​ ហើយ​រថយន្ត​បង្ក​​បាន​​ព្យា​យាម​​​បើក​រត់គេច ក៏​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​​ផ្លោង​ទៅ​បោក​នឹង​ដើម​ត្របែកព្រៃ​​រងរបួសធ្ងន់​២​នាក់​ទៀត ​ហើយរថយន្ត​​បង្ក​​បន្ត​​បុក​របង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​​ ​​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទ្រាំ​មិន​បាន​ក៏ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​ប៊ិះ​​ស្លាប់ ។

គ្រោះ​ថ្នាក់​នេះ​​កើតឡើង​​កាលពី​វេលា​ម៉ោង​០៩​ និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៣ ​វិច្ឆិកា ២០១៤ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​២២១ ​កែង​១១៨ ​ក្នុងសង្កាត់​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

ប្រភព​​​បានឱ្ត​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ស្លាក​លេខភ្នំពេញ 2M 8820 បើកបរ​ដោយ​បុរស​​ម្នាក់​អាយុ​ប្រហែល​៣០​ឆ្នាំ ​ក្នុង​ស្ថានភាព​​ស្រវឹង​​ជោក ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​​១១៨ ពី​កើត​ទៅ​លិច បាន​​បើក​បុក​​ម៉ូតូ​​វី​វ៉ា ពណ៌​ខ្មៅ  ពាក់​ស្លាក​​លេខ កណ្តាល 1A 5815 ជា​អ្នក​រត់​ម៉ូតូឌុប​​ដឹក​ភ្ញៀវ​២​​នាក់ ជិះ​តាម​ផ្លូវ​លេខ​២២១ ពី​ជើង​ទៅ​ត្បូង បណ្តាល​ឱ្យដួល​បាក់ជើង​ខាងឆ្វេង​​ចំណែក​​អ្នក​រួម​ដំណើរ​​​រង​របួសស្រាល​បាន​គេចខ្លួន​​អស់ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព