ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ គិតគូរ​ចង់​បន្ត​ការ​ដាក់​ប្រទេស​​ក្នុង​គ្រាអាសន្ន

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អេ​ស្បា​ញ លោក Pedro Sánchez មាន​ក្តី​រីករាយ​យ៉ាង​ខ្លាំង…

ប្រទេស​អេ​ស្ប៉ា​ញ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អេ​ស្បា​ញ លោក Pedro Sánchez មាន​ក្តី​រីករាយ​យ៉ាង​ខ្លាំង ជាមួយនឹង​លទ្ធផល​ដ៏​អស្ចារ្យ​នៃ​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ អំពី​ការ​ធ្លាក់​ចុះ​នៃ​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​។ ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ លោកនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​មិន​អាច​បន្ធូរ​អារម្មណ៍​បាន​ទេ ព្រោះតែ​ជំងឺ​នេះ​គឺ​នៅ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​យើង​នៅឡើយ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​នឹង​គិតគូរ​បន្ត​ការ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​១៥​ថ្ងៃ​បន្ត​ទៀត​។

លោក​បាន​ពន្យល់​ថា​៖ «​យើង​ត្រូវការ​១៥​ថ្ងៃ​ទៀត ដើម្បី​បញ្ចប់​ភាព​អាសន្ន​នេះ​តាម​លក្ខណៈ​ជាក់លាក់​»​។

លោក Sánchez ក៏​បាន​ប្រកាស​ផង​ដែរ​ថា ចាប់ពី​ថ្ងៃ​ទី​៨ ខែមិថុនា រដ្ឋាភិបាល​នឹង​ផ្ទេរ​ការ​ទទួលខុសត្រូវ​នៃ​ដំណើរការ​លុប​បំបាត់​ការ​កើនឡើង​ជំងឺ​កូ​វី​ដ​១៩ ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​ក្នុង​តំណាក់កាល​ទី​៣​។

រដ្ឋាភិបាល​កណ្តាល​នឹង​រក្សា​ការ​គ្រប់គ្រង​លើ​ការ​ចេញចូល​របស់​ប្រជាជន នៅ​ពេល​ដែល​តំបន់​ឈាន​ដល់​ដំណាក់កាល​ទី​៣ នៃ​ការ​រឹត​បន្តឹង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ