ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​កម្ពុជា​៩​រូប​ប្តេជ្ញា​រក​ដំណោះស្រាយ​បញ្ហា​លំបាក​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ខ្លួន​ធ្វើ​បេស​កម្ម​ពិសេស​នោះ​បញ្ហា​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​ឯកអគ្គរាជទូត​ចំនួន​៩ ដែល​នឹង​ត្រូវ​បំពេញ​បេស​កម្ម​ការទូត នៅ​រយៈពេល​ខ្លី​ខាង​មុខ​នេះ បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ដោះស្រាយ​ការ​លំបាក​ជូន​ប្រជាពលរដ្ឋ​ខ្លួន ពិសេស​នោះ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​ដែល​កំពុង​ផ្ទុះ​ឡើង​តែ​ម្តង ។ ក្នុង​ជំនួប​សម្តែង​ការ​គួរសម…

រាជធានី​ភ្នំពេញ ៖ តំណាង​ឯកអគ្គរាជទូត​ចំនួន​៩ ដែល​នឹង​ត្រូវ​បំពេញ​បេស​កម្ម​ការទូត នៅ​រយៈពេល​ខ្លី​ខាង​មុខ​នេះ បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ដោះស្រាយ​ការ​លំបាក​ជូន​ប្រជាពលរដ្ឋ​ខ្លួន ពិសេស​នោះ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​ដែល​កំពុង​ផ្ទុះ​ឡើង​តែ​ម្តង ។

ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ជម្រាបលា សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១ ខែមិថុនា នៅ​វិមាន​រដ្ឋសភា លោក កេ​ត សោ​ផា​ន់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ សាធារណរដ្ឋ​បារាំង​តំណាង​ឯកអគ្គរាជទូត​ផ្សេង​ទៀត បាន​លើក​ឡើង​ថា ការងារ​ដំបូង​ដែល​ឯកអគ្គរាជទូត​ទាំងអស់​ត្រូវធ្វើ​បំពេញ​បេស​កម្ម​នោះ គឺ​ដោះស្រាយ​បញ្ហា​លំបាក​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា និស្សិត ពលករ​ដែល​កំពុង​រស់នៅ​ប្រទេស​ដែល​ខ្លួន​ធ្វើ​បេស​កម្ម ពិសេស​បញ្ហា​នោះ​ដោះ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​តែ​ម្តង ។

លោក​បន្ត​ថា ការ​ដែល​ឯកអគ្គរាជទូត​ត្រូវធ្វើ​ទៀត គឺ​ការ​ការពារ​ឲ្យ​ខាន​តែ​បាន នូវ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​ជាតិ ។ លោក​បញ្ជាក់​ថា​៖« ថ្ងៃនេះ​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​អនុញ្ញាត​ឲ្យ​យើងខ្ញុំ ៩​នាក់ ចូល​ជួប​សម្តែង​ការ​ជួប​សម និង​ជម្រាបលា មុន​ពេល​ទៅ​បំពេញ​បេស​កម្ម​ការទូត​នៅ​ក្រៅប្រទេស ។ យើង​បាន​ប្តេជ្ញា​ចិត្តនឹង​ខិតខំ​បំពេញការងារ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ខិតខំ​បំពេញការងារ​ផ្នែក​ទូត​នេះ ដើម្បី​ការពារ​នូវ​ផលប្រយោជន៍​ស្នូល​របស់​ជាតិ​ក្នុង​ការ​ការពារ​ឲ្យ​ខាន​តែ​បាន​នូវ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​កម្ពុជា​ក៏​ដូច​ជា ឧត្តម​ប្រយោជន៍​របស់​កម្ពុជា​»​។

លោក​បន្ត​ថា តំណាង​ទូត​ទាំងអស់​នឹង​ខិតខំ​អនុវត្ត​នូវ​ការងារ​ការទូត​សេដ្ឋកិច្ច ដើម្បី​ធ្វើ​យ៉ាងណា​ទាក់ទង​អ្នក​វិនិយោគទន់​មក​បណ្តាក់ទន់​នៅ​កម្ពុជា ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច សង្គម​របស់​កម្ពុជា​ក៏​ដូច​ជា ខិតខំ​សម្របសម្រួល​អនុវត្ត​នូវ​ការទូត​សភា ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គ​នីតិ​ប​ញ្ញាត្តិ​កម្ពុជា ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ។

បើ​តាម​លោក​ទូត​បាន​អះអាង​ថា ក្នុង​ជំនួប​តំណាង​ទូត​ទាំងអស់​ក៏​បាន​ទទួល​អនុសាសន៍​ពី​សម្តេច​ប្រធានរដ្ឋសភា ដែល​សម្តេច​បាន​ផ្តាំផ្ញើ​ថា ក្នុង​នាម​ជា​អគ្គរាជ​រដ្ឋ​ទូត គឺ​ត្រូវ​ខិតខំ​បំពេញការងារ និង​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​ប្រទេស​ជា​មិត្ត​លើក​គ្រប់​វិស័យ ។

ជា​ពិសេស​នោះ គឺ​ការ​ការពារ​ឯករាជ្យ​អធិបតេយ្យ ដែល​ជា​ឧត្តម​ប្រយោជន៍​របស់​កម្ពុជា ។ ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព​កិច្ច​សហប្រតិបត្តិការ និង​សាមគ្គីភាព​ទ្វេភាគី ឲ្យ​កាន់តែ​ប្រសើរ និង​ស្អិតរ​មួ​ត ដើម្បី​ឧត្តម​ប្រយោជន៍​របស់​កម្ពុជា ជាង​នេះ​លើកកម្ពស់​នូវ​អត្តសញ្ញាណ​នូវ​សេចក្តី​ថ្លែង​ថ្នូរ​របស់​ជាតិ ដោយ​ខិតខំ​ផ្សព្វផ្សាយ ឲ្យ​បណ្តា​ប្រទេស​ជា​មិត្ត​យល់​ច្បាស់​ពី​ការ​ពិត​របស់​កម្ពុជា និង​ផ្សព្វ​ផ្សា​អត្តសញ្ញាណ​ដូច​ជា វិស័យ​សិល្បៈ វប្បធម៌ ប្រពៃណី​ខ្លួន​ដែល​មាន​ជា​យូរលង់​មក​ហើយ ។

លោក​ទូត​ក៏​បាន​លើក​ឡើង​ថា ជាមួយ​គ្នា​នោះ​ស្រប​តាម​កាលៈទេសៈ​នា​ពេល​បច្ចុប្បន្ន​នេះ សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​ជំរុញ​ដល់​តំណាង​ទូត​ទាំងអស់​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា ក្តាប់​ឲ្យ​បាន​នូវ​ការ​វិវត្តន៍​ពី​ស្ថានភាព​សេដ្ឋកិច្ច​នយោបាយ ហើយ​ត្រូវធ្វើ​យ៉ាងណា​ពន្យល់​ឲ្យ​បណ្តា​ប្រទេស​ជា​មិត្ត​យល់​ច្បាស់​ពី​កម្ពុជា ។ ហើយ​ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​មតិ​អមិត្ត​ដែល​មាន​ចេតនា​ក្នុង​ការ​បំផ្លាញ និង​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ។

ម្យ៉ាងទៀត​សម្តេច​ប្រធាន​ក៏​បាន​ឲ្យ​ឯកអគ្គរាជទូត​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ផ្តល់​សេវា​ផ្សេង​ៗ ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា និស្សិត ពលករ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ដែល​អស់លោក​នឹង​បំពេញ​បេស​កម្មនេះ​ផង​ដែរ​លើស​ពី​នេះ​ត្រូវ​ស្វែង​យល់ និង​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ផង​ដែរ ។

សូម​ជម្រាប​ថា ឯកអគ្គរាជទូត​ដែល​ទើប​តែងតាំង​ទាំង​៩​រូប នឹង​ត្រូវ​ចាក​ចេញពី​ប្រទេស ដើម្បី​បំពេញ​បេស​កម្ម​នៅ​បណ្តា​ប្រទេស​នានា​នៅ​ពេល​ខ្លី​ខាង​មុខ​រួម​មាន ១- លោក​កាន់ ផា​រិ​ទ្ធ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ចក្រភព​អង់គ្លេស ២- លោ តាន់ វុ​ដ្ឋា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ស៊ែ​ប៊ី ៣- លោក មាស គឹ​ម​ហេង ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​តួ​ក​គី ៤- លោក កេ​ត សោ​ផា​ន់ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​បារាំង ៥- លោក​ជំទាវ ថោ​ង សុ​គ​ន្ធា​រី ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

៦- លោក សៀង ប៊ុ​ន​វុ​ធ ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ៧- លោក​ជំទាវ ផែន សាវ​នី ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ៨- លោក អ៊ី​វ ហ៊ា​ង ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ៩- លោក​សុខ ខឿន ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សិង្ហ​បូ​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ