សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុនSPACEXកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០ នៅរដ្ឋផ្លរីដា បានក្លាយជាក្រុមហ៊ុនឯកជនអាមេរិកដំបូងគេ ដែលបានបញ្ជូនអវកាសយានិក២រូប ទៅកាន់ទីអវកាស ដែលនោះជាជោគជ័យជាប្រវត្តិសាស្ត្រមួយ ដែលផ្ដល់ឲ្យសហរដ្ឋអាមេរិកនូវមធ្យោបាយថ្មី ក្នុងការដឹកជញ្ជូនក្នុងទីអវកាស បន្ទាប់ពីផ្អាកអស់ពេល៩ឆ្នាំមក។

កាំជ្រួវអវកាសបានបាញ់បញ្ជូនយានអវកាសនោះរបស់SPACEX ទៅកាន់ស្ថានីយអវកាសអន្តរជាតិISS ដោយវាទៅភ្ជាប់នឹងស្ថានីយនោះដោយស្វ័យប្រវត្តិ នាថ្ងៃទី៣១ឧសភា វេលាម៉ោង១៤និង២៩នាទីម៉ោងសកលបើពុំមានបញ្ហាអ្វីកើតមាន។ យាននោះដែលដឹកអវកាសយានិក២រូប លោកBOB BEHNKEN និងលោក DOUG HURLEYត្រូវបានបាញ់បង្ហោះ ចេញពីមជ្ឈមណ្ឌលអវកាសKENNEDYរដ្ឋផ្លរីដា ដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក៏មានវត្តមាន មើលការបាញ់បង្ហោះនោះដែរ។

កាំជ្រួចកសាងដោយក្រុមហ៊ុនSPACEXនៅជិត ទីក្រុងឡុសអេនចឺឡេសបានបាញ់បង្ហោះនាវេលាមោ៉ោង១៥និង២២នាទីម៉ោងក្នុងស្រុក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (ប្រភពវីដេអូ ៖ Futura) (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ