ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ករណី​ថ្មី​ក្នុង​ក្រប​ខណ្ឌ Premier League តែ​មាន​១០​ករណី​នៅ​លី​គ​ទី​២

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ យោង​តាម​សេចក្តី​ប្រកាស​ពី​លី​គ​បាល់ទាត់​អង់គ្លេស (EFL) បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ថា មនុស្ស​ចំនួន ១០​នាក់​មក​ពី​ក្លិប​ចំនួន​៨ ក្នុង​ក្រប​ខណ្ឌ Championship បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩…

ប្រទេស​អង់គ្លេស ៖ យោង​តាម​សេចក្តី​ប្រកាស​ពី​លី​គ​បាល់ទាត់​អង់គ្លេស (EFL) បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ថា មនុស្ស​ចំនួន ១០​នាក់​មក​ពី​ក្លិប​ចំនួន​៨ ក្នុង​ក្រប​ខណ្ឌ Championship បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ខណៈ​ដែល​ក្រប​ខណ្ឌ Premier League បាន​ថា​គ្មាន​ករណី​ឆ្លង​ថ្មី លើ​លទ្ធផល​ធ្វើតេស្ត​ចុង​ក្រោយ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ EFL បានឱ្យ​ដឹង​ថា កីឡាករ និង​បុគ្គលិក​ចំនួន ១.០៥៨ នាក់​មក​ពី​ក្លិប​ចំនួន ២៤ របស់​ក្រប​ខណ្ឌ​លំដាប់​ទី​ពីរ​អង់គ្លេស (Championship) ត្រូវ​បាន​ធ្វើតេស្ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​។ ក្នុង​នោះ​ជា​លទ្ធផល​ត្រឡប់​មក​វិញ គឺ​មាន​មនុស្ស​ចំនួន ១០​នាក់​មក​ពី​ក្លិប​ចំនួន ៨ ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ មាន​សញ្ញា​វិជ្ជមាន​កូ​វី​ដ​-១៩ ។

សេចក្តីថ្លែងការណ៍​បាន​បន្ត​ទៀត​ថា កីឡាករ ឬ​បុគ្គលិក​ក្លិប​ណា ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន នឹង​ត្រូវ​ផ្តាច់ខ្លួន​នៅ​ដោយឡែក​ពី​គេ​រយៈពេល​មួ​យស​ប្តា​ហ៍ ស្រប​តាម​គោលការណ៍​ណែនាំ ដែល​ផ្តល់​ដោយ EFL ហើយ​មាន​តែ​អ្នក​ដែល​បាន​ធ្វើ​តេ​ស្តិ៍​អវិជ្ជមាន​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ជំរំ​ហ្វឹកហាត់ ។

បើ​ទោះបីជា EFL មិន​បាន​បញ្ជាក់​ពី​បុគ្គល​ឆ្លង​ក៏​ដោយ ប៉ុន្តែ​ក្លិប Preston North End បាន​បញ្ជាក់​ថា​ខ្សែប្រយុទ្ធ​អង់គ្លេស Jayden Stockley បាន​ធ្វើតេស្ត​វិជ្ជមាន​លើ​វីរុស​នេះ ។

សូម​បញ្ជាក់​ថា ព័ត៌មាន​នេះ​បាន​កើតឡើង បន្ទាប់​ពី​ការ​ធ្វើតេស្ត​ចុង​ក្រោយ​របស់​ក្រប​ខណ្ឌ Premier League ដែល​បាន​បញ្ជាក់​ថា មិន​មាន​ករណី​វិជ្ជមាន​ថ្មី នៅ​ក្នុង​ការ​ធ្វើតេស្ត​ដំណាក់កាល​ទី ៣ ។ ខណៈ​ដែល​ក្រប​ខណ្ឌ​កំពូល​មួយ​នេះ បាន​រក​ឃើញ ១២​ករណី​ឆ្លង​រួច​មក​ហើយ ។

សូម​បញ្ជាក់​ថា​ទាំង​ក្រប​ខណ្ឌ Championship, League One និង League Two នៅ​មិន​ទាន់​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ណាមួយ ជុំវិញ​កាលបរិច្ឆេទ​វិល​ត្រឡប់​មក​កាន់​សកម្មភាព​ប្រកួតប្រជែង​វិញ​នៅឡើយ​ទេ​។ ដោយ​បច្ចុប្បន្ន​បញ្ហា​មួយ​ចំនួន កំពុង​ត្រូវ​បាន​ពិភាក្សា ដោយ​ក្នុង​នោះ​វិបត្តិ​ហិរញ្ញវត្ថុ​គឺជា​បញ្ហា​ចំបង​សម្រាប់​ក្លិប​មួយ​ចំនួន ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ