ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រប​ខណ្ឌ La Liga ប្រកាស​កាលបរិ ច្ឆេទ​ចាប់ផ្តើម​ការ​ប្រកួតប្រជែង​ឡើង​វិញ

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រប​ខណ្ឌ La Liga នឹង​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១១ មិថុនា ២០២០ ខណៈ​ការ​ប្រកួត​ដំបូង​គេ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ ក្រប​ខណ្ឌ La Liga នឹង​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​របស់​ខ្លួន​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១១ មិថុនា ២០២០ ខណៈ​ការ​ប្រកួត​ដំបូង​គេ គឺជា​ជំនួប​រវាង​ក្រុម Real Betis និង​ក្រុម Sevilla ។

ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត​ចង់​បញ្ចប់​រដូវ​កាល ២០១៩-២០ នេះ នៅ​ចុង​ស​ប្តា​ហ៍​ថ្ងៃ​ទី ១៨-១៩ កក្កដា ២០២០ ដោយ​អាស្រ័យ​លើ​កា​រវិ​វត្ត​នៃ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។ ស្រប​ពេល​ដែល​ក្រប​ខណ្ឌ La Liga បាន​បញ្ជាក់​ថា ការ​ប្រកួត​រដូវ​កាល​ក្រោយ (២០២០-២១) នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ១២ កញ្ញា ២០២០​។

នាយកដ្ឋាន​កីឡា​របស់​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ បាន​ថ្លែង​ឱ្យ​ដឹង​ថា ក្រោយ​បញ្ចប់​ការ​ប្រជុំ កិច្ចព្រមព្រៀង​មួយ​បាន​កើតឡើង​ជាមួយ​ក្រប​ខណ្ឌ La Liga និង​សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​អេ​ស្ប៉ា​ញ (RFEF) ដើម្បី​ឈាន​ទៅ​រក​ការ​ប្រកួតប្រជែង​ឡើង​វិញ​។

សូម​រំលឹក​ថា សកម្មភាព​បាល់ទាត់​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ត្រូវ​បាន​ផ្អាក​ទាំងស្រុង​កាល​ថ្ងៃ​ទី ១២ មីនា ២០២០ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​លោក Pedro Sanchez បាន​ធ្វើការ​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​ថា សកម្មភាព​កីឡា​ទាំងអស់​អាច​ត្រឡប់​មក​វិញ ចាប់ពី​ថ្ងៃ​ទី ៨ មិថុនា ២០២០ ដោយ​បិទទ្វារ​កីឡដ្ឋាន​។

បន្ទាប់​ពី​ការ​ប្រកួត​រវាង​ក្រុម Real Betis និង Sevilla នៅ​ថ្ងៃ​ទី ១១ មិថុនា ការ​ប្រកួត​របស់​ក្រុម​ផ្សេង​ទៀត នឹង​ចាប់ផ្តើម​នៅ​ចុង​ស​ប្តា​ហ៍ តាម​កាលវិភាគ​ដែល​បាន​កំណត់ ។

សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​អេ​ស្ប៉ា​ញ និង​ក្រប​ខណ្ឌ La Liga បាន​អនុញ្ញាត​ឱ្យ​ក្រុម​ទាំងអស់ អាច​ចាប់ផ្តើម​ការ​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម (​មិន​លើស​ពី ១០​នាក់​) កាលពី​ស​ប្តា​ហ៍​មុន​។ បើ​ទោះបីជា​អនុញ្ញាត​ឱ្យ​មានការ​ប្រកួត​ឡើង​វិញ​ក៏​ពិតមែន ប៉ុន្តែ​វិធានការ​រឹត​បន្តឹង​ជា​ច្រើន​នឹង​ត្រូវ​បាន​ប្រើប្រាស់ ជា​ពិសេស​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩​ជា​ប្រចាំ​សម្រាប់​កីឡាករ ក្រុម​គ្រូបង្វឹក និង​បុគ្គលិក​ទាំងអស់ ។

សូម​បញ្ជាក់​ថា ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់ Barcelona កំពុង​ឈរ​នៅ​កំពូល​តារាង La Liga ដោយ​នាំមុខ ២ ពិន្ទុ​លើ​ក្រុម Real Madrid ខណៈ​នៅ​សល់ ១១ ប្រកួត​ទៀត​នឹង​ត្រូវ​បញ្ចប់​រដូវ​កាល ២០១៩-២០៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ