ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ​អ្នក​ឆ្លង​កើន​ដល់​ជាង​៦​លាន​នាក់​ហើយ ​លើ​ពិភពលោក

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ យោង​តាម​AFP​ថា មនុស្ស​ជាង​៦​លាន​នាក់​ហើយ​ត្រូវ​បាន​ជំរឿន​ឃើញ​ជា​ផ្លូវ​ការ​ថា ឆ្លង​វីរុស​COVID-19​លើ​ពិភពលោក ក្នុង​នោះ​២​ភាគ​៣​នៅ​អឹ​រ៉ុ​ប និង​សហរដ្ឋអាមេរិក ក្នុង​ពេល​ដែល​ការ​បន្ធូរបន្ថយ​ការ​រិ​ត​ត្បិត​នៅ​បន្ត​គ្រប់​ទីកន្លែង ចាប់ពី​ក្រុងប៉ារីស​ដល់​ក្រុង​ញុ​វ​ដែ​ល្លី​៊។ ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣៦៦.៨៤៨​នាក់​ហើយ​លើ​ពិភពលោក…

ប្រទេស​បារាំង ៖ យោង​តាម​AFP​ថា មនុស្ស​ជាង​៦​លាន​នាក់​ហើយ​ត្រូវ​បាន​ជំរឿន​ឃើញ​ជា​ផ្លូវ​ការ​ថា ឆ្លង​វីរុស​COVID-19​លើ​ពិភពលោក ក្នុង​នោះ​២​ភាគ​៣​នៅ​អឹ​រ៉ុ​ប និង​សហរដ្ឋអាមេរិក ក្នុង​ពេល​ដែល​ការ​បន្ធូរបន្ថយ​ការ​រិ​ត​ត្បិត​នៅ​បន្ត​គ្រប់​ទីកន្លែង ចាប់ពី​ក្រុងប៉ារីស​ដល់​ក្រុង​ញុ​វ​ដែ​ល្លី​៊។

ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣៦៦.៨៤៨​នាក់​ហើយ​លើ​ពិភពលោក ក្នុង​នោះ​ជិត​ពាក់កណ្ដាល​ប្រមាណ​ជា​១៧៧.៥៩៥​នាក់ នៅ​ទ្វីប​អឹ​រ៉ុ​ប ដែល​នៅ​ទីនោះ​មាន​អ្នក​ឆ្លង​ប្រមាណ​ជា​២​លាន​នាក់​។

សហរដ្ឋអាមេរិក​នៅ​តែ​ជា​ប្រទេស ដែល​មាន​ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​ច្រើន​ជាងគេ ដោយ​អ្នក​ឆ្លង​ឡើង​ដល់​១.៧៦០.៧៤០​នាក់​និង​អ្នក​ស្លាប់​កើន​ដល់​១០៣.៤៧២​នាក់​។ តែ​នៅ​អា​មេ​រិ​កឡា​ទី​ន​ពិសេស​នៅ​ប្រេ​ស៊ី​ល វីរុស​កំពុង​ឆ្លង​រាលដាល​យ៉ាង​រហ័ស​ជាមួយ​អ្នក​ឆ្លង ប្រមាណ​ជា​៤៥.០០០​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់ ជិត​១​លាន​នាក់​ក្នុង​នោះ​ស្លាប់​ជាង​៥០.០០០​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ