លោក​ទូត​ជប៉ុន​៖​កម្ពុជា​មាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​ក្នុង​ចំណោម​ទីក្រុង​នៅ​អាស៊ី​ជុំវិញ​រឿង​ទឹក​ស្អាត


រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ជប៉ុន​បាន​ចូលរួម​សហការ​ជា​ដៃគូ​យ៉ាង​ស្អិតរ​មួ​ត​ក្នុង​ការ​អ​វិ​ឌ្ឍ​ន​វិស័យ​នានា​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣​មក​ម៉្លេះ​ ជា​ពិសេស​វិស័យ​ទឹក​ស្អាត និង​ការ​សាងសង់​បណ្តាញ​លូ​នៅ​រាជធានី​ភ្នំពេញ ដែល​ជួយ​ឲ្យ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ប្រើប្រាស់​ស្អាត ឬ​ទឹក​ម៉ាស៊ីន​បាន​យ៉ាង​ងាយស្រួល​។

កាលពី​ពេល​ថ្មី​ៗ​នេះ យោង​តាម​ការ​បកស្រាយ​របស់​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) បាន​មាន​ប្រសាសន៍​ថា «​តំណាង​ឱ្យ​ប្រជាជន ខ្ញុំ​សូម​ថ្លែង​អំណរ​អំពី​ការ​ចូលរួម​ចំណែក​របស់​ប្រទេស​ជប៉ុន​ក្នុង​កិច្ចការ​ផ្គត់​ផ្ត​ង់​ទឹក​ស្អាត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ និង​សូម​កោតសរសើរ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ សហការ​គ្នា​បាន​ល្អជា​មួយ​អ្នកជំនាញ​មក​ពី​ទីក្រុង​គី​តា​គ្យឺ​។​»

លោក​ទូត​ជប៉ុន មិ​កា​មិ បាន​បន្ត​ថា នៅ​ប្រទេស​កំពុង​អភិ​ឌ្ឍ​ន​ភាគច្រើន ក៏​ជួប​បញ្ហា​នេះ​ដូច​គ្នា​ដែរ រដ្ឋាករ​ទឹកបាន​ជួប​ការ​បាត់បង់​ទឹក​ដ៏​ច្រើន ដោយសារ​វា​បាន​លេច​ចេញ (​ធ្លាយ​) ពី​បំពង់​បង្ហូរទឹក ដែល​ជា​បញ្ហា​បាត់បង់​កម្រៃ​ជា​ច្រើន ។ ប៉ុន្តែ​ដោយ​មានការ​សហការ​គ្នា​ខ្ពស់ ប្រទេស​កម្ពុជា​សម្រេច​បាន​នៃ​ការ​កាត់​បន្ថយ​ការ​លេច​ចេញ​របស់​ទឹក ។

លោក មិ​កា​មិ បាន​និយាយ​ថា «​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ​ដែល​ប្រទេស​កម្ពុជា បាន​សម្រេច​ការងារ និង​ដោះស្រាយ​បញ្ហា​អស់ទាំង​នេះ​។ ហើយ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ ក្នុង​ចំណោម​បណ្តា​ទីក្រុង​ក្នុង​ប្រទេស​អាស៊ី ក្នុង​ការ​ប្រ​មួល​កម្រៃ​ដែល​បាន​មក​ពី ការ​ប្រើប្រាស់​ទឹក​ម៉ាស៊ីន​»​។
លោក​មិ​កា​មិ​បាន​បន្ថែម​ថា លោក​ក៏​សូម​អរគុណ​ចំពោះ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បង់​កម្រៃ​សេវាកម្ម​ទឹកបាន​យ៉ាង​ត្រឹមត្រូវ ។

សូម​រម្លឹក​ថា បើ​យោង​តាម​របាយការណ៍​ក្រសួង​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម កន្លង​មក​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០១៩ អត្រា​គ្រប់​ដណ្តប់​ក្នុង​តំបន់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ទីប្រជុំជន​ទូ​ទាំង​ប្រទេស ជា​មធ្យម មាន​ប្រមាណ ៥៦.៣៧ ភាគរយ​។ ដោយឡែក​នៅ​ក្រុងភ្នំពេញ​អត្រា​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រេច​បាន​ជាង ៨៥ ភាគរយ​ហើយ​៕

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ