ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វា​មួយ​ក្រុម ឆក់​យក​សំណាក​ឈាម​អ្នក​សង្ស័យ​កើត​កូ​វី​ដ​១៩ (វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុម​ស្វា​មួយ​ក្រុម​បាន​ឆក់​ចាប់​យក​សំណាក​ឈាម​របស់​អ្នក​ដែល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅ​ក្នុងស្រុក Meerut ភាគ​ខាងជើង​រដ្ឋ…

ប្រទេស​ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រុម​ស្វា​មួយ​ក្រុម​បាន​ឆក់​ចាប់​យក​សំណាក​ឈាម​របស់​អ្នក​ដែល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅ​ក្នុងស្រុក Meerut ភាគ​ខាងជើង​រដ្ឋ Uttar Pradesh ប្រទេស​ឥណ្ឌា​។

ឧប្បត្តិ​ហេតុនេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​ជំនួយការ​មន្ទីរពិសោធន៍​ដែល​ធ្វើការ​នៅ​ផ្នែក​ជំងឺ​កូ​វី​ដ​១៩ របស់​មន្ទីរពេទ្យ កំពុង​ដឹក​ជញ្ជូន​សំណាក​ឈាម​របស់​អ្នក​សង្ស័យ​ថា មាន​ជំងឺ​កូ​វី​ដ​១៩​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត Dheeraj Baliyan​។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា សត្វ​ស្វា​បាន​វាយប្រហារ​ជំនួយការ​មន្ទីរពិសោធន៍ ហើយ​បាន​លួច​យក​ប្រអប់​មួយ​ដែល​មាន​សំណាក​ឈាម​ចំនួន​៣​។

លោក S.K. Garg ប្រធាន​មន្ទីរពេទ្យ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ថា សំណាក​ទាំងនោះ​គឺជា​សំណាក​ឈាម ដែល​វា​មិនមែន​ជា​សំណាក​យក​ចេញពី​បំពង​.​ក ដូច​រាល់​ដងនោះ​ទេ ពេល​គេ​ធ្វើតេស្តរ​កកូ​វី​ដ​១៩​។ លោក Garg បាន​និយាយ​ថា សំណាក​ទាំងនេះ គឺជា​របស់​មនុស្ស​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​កូ​វី​ដ​១៩ តែ​ត្រូវធ្វើ​តេស្ត​ឈាម​ជា​ប្រចាំ​ពេល​កំពុង​សម្រាក​ព្យាបាល​។

លោក Baliyan បាន​បន្ថែម​ថា សត្វ​ស្វា​បាន​ឡើង​លើ​ដើមឈើ​ដោយ​យក​សំណាក​នោះ​ទៅ​ទំពារ មុន​ពេល​បោះចោល​ចុះ​មក​ក្រោម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (ប្រភព​វីដេអូ ៖ ANI News) (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ