ថ្មីចែស​! បុរស​ម្នាក់​ដើរ​លួច​ស្បែក​ជើង​ផ្ទាត់​​១២៦​គូ យក​មក​បម្រើ​អារម្មណ៍​ផ្លូវ​ភេទ​(​វី​ដេ​អូ​)


ប្រទេស​ថៃ ៖ តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​ថៃ ពី​បទ​លួច​ស្បែកជើង​អ្នក​ជិតខាង​របស់​ខ្លួន ដើម្បី​យក​មក​បម្រើ​អារម្មណ៍​ផ្លូវភេទ​។ ប៉ូ​លី​សបាន​និយាយ​ថា បុគ្គល​ឈ្មោះ Theerapat Klaiya មាន​អាយុ​២៤​ឆ្នាំ មាន​ជំងឺផ្លូវចិត្ត​ឡើង​អារម្មណ៍​ផ្លូវភេទ​ជាមួយនឹង​ស្បែកជើងផ្ទាត់ ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​ស្បែកជើង ១២៦​គូ ដែល​គាត់​បាន​លួច​ពី​អ្នក​ជិតខាង​នៅ Nonthaburi ភាគ​កណ្តាល​ប្រទេស​ថៃ​។

ប៉ូលិស​បាន​កំណត់​អត្តសញ្ញាណ​របស់ Klaiya ដោយ​ប្រើ​រូបភាព​ពី​ស៊ី​ស៊ី​ធី​វី​នៅ​ខាងក្រៅ​ផ្ទះ​របស់​ជន​រង​គ្រោះ ដែល​បាន​ចោទប្រកាន់​ចុង​ក្រោយ​។ នៅ​ពេល​ពួក​គេ​ឆែកឆេរ​ផ្ទះ​បុរស​នោះ​ពួក​គេ​បាន​រក​ឃើញ​ស្បែកជើង​ជា​ច្រើន ដែល​គាត់​ដើរ​លួច​អស់​រយៈពេល​២​ឆ្នាំ​។

ប៉ូលិស​បាន​អះអាង​ថា បុគ្គល Klaiya រូប​នេះ​បាន​និយាយ​ថា គាត់​បាន​ពាក់​ស្បែកជើង​ទាំងនោះ​នៅ​ជុំវិញ​ផ្ទះ ដើម្បី​ឱ្យ​ឡើង​អារម្មណ៍​ផ្លូវភេទ​។ គាត់​បាន​ប្រាប់​ប៉ូ​លោ​ស​ថា បន្ទាប់​ពី​ពាក់​ស្បែកជើង​ទាំងនោះ​ហើយ គាត់​ក៏​យក​វា​មក​អោប ថើប និង​យក​មក​លុ​ញ​លើ​រាង​កាយ​របស់​គាត់ ដូច​ជា​កំពុង​រួម​ភេទ​អ៊ីចឹង​។

ប៉ូលិស​បាន​និយាយ​ថា បុគ្គល Klaiya បាន​សារភាព​ពី​បទ​លួច​ស្បែកជើង និង ដើរ​ចេញ​ខុស​បម្រាម​គោចរ​ពេល​កំពុង​រឹត​បន្តឹង​កូ​វី​ដ​១៩​។

លោក​វរសេនីយ៍ទោ Ekkaphop Prasitwattanachai បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា វា​មិនមែន​ជា​បទល្មើស​ដំបូង​របស់ Klaiya ចំពោះ​ទ​ង្វើ​ស្រ​ដៀង​គ្នា​នេះ​ទេ​។ លោក​បាន​និយាយ​ថា​៖ «​បន្ទាប់​ពី​យើង​បាន​ចាប់ខ្លួន​ជនសង្ស័យ យើង​ក៏​បានដឹង​ថា គាត់​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ឆ្នាំ​មុន ពី​បទ​លួច​យក​ស្បែកជើងផ្ទាត់​នៅ​ស្រុក​មួយ​ផ្សេង​ទៀត​។

គាត់​បាន​សារភាព​ថា​បាន​លួច​ស្បែកជើង​នេះ​ក្នុង​គោលបំណង​ដូច​ខាងលើ​។ ដូចនេះ គាត់​ត្រូវជា​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​សិន មុន​ពេល​មាន​វត្តមាន​របស់​ព្រះរាជអាជ្ញា​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ metro (ប្រភព​វីដេអូ ៖ Viral Press)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ