ប្រេ​ស៊ី​ល វ៉ា​ដាច់​អេ​ស្ប៉ា​ញ ចំពោះ​ករណី​​បាត់បង់​ជីវិត​ដោយ​កូ​វី​ដ​១៩


ប្រទេស​ប្រេ​ស៊ី​ល ៖ យោង​តាម​ក្រសួងសុខាភិបាល​របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​កត់ត្រា​ចំនួន​អ្នក​បាត់បង់​ជីវិត​ថ្មី​ទាក់ទង​នឹង​ជំងឺឆ្លង​កូ​វី​ដ​១៩​ថ្មី ចំនួន ១,១២៤​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង បើ​យោង​តាម​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ​បាន​បង្កើន​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​ដល់​ទៅ ២៧,៨៧៨ នាក់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNN​។

ចំនួន​អ្នក​បាត់បង់​ជីវិត​ថ្មី​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​ទូ​ទាំង​ប្រទេស​ប្រេ​ស៊ី​ល ស៊ីដាច់ ប្រទេស​អេ​ស្ប៉ា​ញ ដែល​មាន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ចំនួន ២៧,១២១​នាក់​។ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ​ចនស៍​ហប​គី​ន​ស៍ (Johns Hopkins)​។

ប្រទេស​ប្រេ​ស៊ី​ល​ក៏​បាន​រាយការណ៍​ផង​ដែរ នូវ​ករណី​ថ្មី​នៃ​មេរោគ​ឆ្លង​ថ្មី ២៦,៩២៨ ករណី​ដែល​ជា​កំណត់​ត្រា​ខ្ពស់​មួយទៀត​សម្រាប់​ប្រទេស​នេះ ដែល​ធ្វើ​ឱ្យ​ចំនួន​ទូ​ទាំង​ប្រទេស​កើនឡើង​ដល់ ៤៦៥,១៦៦​ករណី​កាលពី​ថ្ងៃ​សុក្រ ដែល​ជា​ថ្ងៃ​ទី​បួន​ជាប់​ៗ​គ្នា​ដែល​ប្រេ​ស៊ី​ល​មាន​ករណី​បាត់បង់​ជីវិត​១០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ជាប់​ៗ​គ្នា​។

មក​ដល់​ពេល​នេះ ករណី​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​មាន​ចំនួន ៤៩៩,៩៦៦​ករណី ករណី​ឆ្លង​ថ្មី ១,៥២៦​ករណី ករណី​បាត់បង់​ជីវិត​សរុប ២៨,៨៤៩​ករណី ករណី​បាត់បង់​ជីវិត​ថ្មី ១៥​ករណី និង ករណី​ជា​សះស្បើយ​សរុប ២០៥,៣៧១​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ