រាជធានីភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ និងបធិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះគណនីហ្វេសបុកនៅក្រៅប្រទេសមួយ បានយករូបភាពមន្ត្រីចរាចរណ៍ដែលកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយបានសរសេរបំភ្លេីសថា « នាងពួនប្លន់ពេលថ្ងៃមិនសូវបាន ចេញប្លន់ពេលយប់ម្តង » ម្យ៉ាងវិញទៀតគណនីហ្វេសបុកមួយនេះតែងតែផុសព័ត៌មានមិនពិតជាចើនលើកច្រើនសារក្នុងគោលបំណងដើម្បីធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំមកលើសមត្ថកិច្ច ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញផ្សាយនៅវេលាម៉ោង៧និង២២នាទីយប់ថ្ងទី៣០ ខែឧសភានេះ ។
សេចក្តីបកស្រាយបានបន្តថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងថ្កោលទោសចំពោះបុគ្គលរូបនេះដែលបានសរសេរផុសក្នុងនៃបង្ខូចកិត្តិយសយ៉ាងធ្ងន់ធ្ងរដល់សមត្ថកិច្ចដែលកំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ម្យ៉ាងវិញទៀតក្នុងរយ:ពេលមួយខែនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមានដោយករណីគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការថយចុះច្រើនគួរឲ្យកត់សំគាល់ ។
ពេលនេះសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនបុគ្គលរូបនេះ ដើម្បីយកមកចាត់វិធានការណ៍តាមផ្លូវច្បាប់ ។ សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់រាល់ព័ត៌មានមិនពិត ។
សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា នៅពេលបើកបរ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់អ្នក និងអ្នកដ៏ទៃ ។ បើបងប្អូនប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍នៅពេលបើកបរ នោះមិនមានសមត្ថកិច្ចណាធ្វើការផាកពិន័យឡើយ ៕
ចែករំលែកព័តមាននេះ