ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​លោតពីលើផ្សារ​អូ​ឡាំ​ព្យា ​ស្រប​ពេល​ឪពុក​កាន់​​រូបថត​​ដើរ​​រក​​​កូន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ​ឧសភា​ ដោយ​មាន​យុវជន​ម្នាក់​បាន​លោត​ពីលើ​ជាន់​ទី​៥ នៃ​អាគារ​ផ្សារ​អូ​ឡាំ​ព្យា ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ​ឧសភា​ ដោយ​មាន​យុវជន​ម្នាក់​បាន​លោត​ពីលើ​ជាន់​ទី​៥ នៃ​អាគារ​ផ្សារ​អូ​ឡាំ​ព្យា ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ (​ជាប់​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​) ។ ករណី​ខាងលើ​នេះ​ ព័ត៌មាន​បឋម​ដំបូង​ត្រូវ​បាន​សន្តិសុខ​យាម​នៅ​ទីនោះ ​រៀបរាប់​ប្រាប់​សមត្ត​កិច្ច​ថា នៅ​វេលា​ម៉ោង​ខាងលើ​ គេ​បានឃើញ​ជន​រង​គ្រោះ មាន​ទឹកមុខ​ស្រងូតស្រងាត់​ដើរ​ចុះឡើង ហាក់ដូចជា​មាន​វិ​បត្ត​ក្នុង​ខ្លួន ឬ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន ដោយ​មិន​បាន​និយាយ​ស្តី​ជាមួយ​អ្នក​ណា​ទេ ។

មួយសន្ទុះ​ក្រោយមក ​គេ​ក៏​បានឃើញ​ជន​រង​គ្រោះ​ដើរទៅ​លើ​ស្ពាន​ឆ្លង​របស់​ផ្សារ​អូ​ឡាំ​ព្យា ពី​អាគារ​មួយ​ទៅ​អាគារ​មួយ លុះដល់​ពាក់កណ្តាល​ស្ពាន​ ស្រាប់តែ​ជន​រង​គ្រោះ​លោត​ទម្លាប់ខ្លួន​ចុះ​ដីបណ្ដោយ​ឱ្យ​បាត់​ជីវិត​​ភ្លាម​ៗ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ពេល​នោះ​សមត្ត​កិច្ច​មូលដ្ឋាន និង​នគរបាល​ជំនាញ​ខណ្ឌ​៧​មក​រា បាន​ចុះ​ទៅ​ពិនិត្យ ប៉ុន្តែ​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ​មិន​មាន​អត្តសញ្ញាណ​បញ្ជាក់​ឲ្យ​ដឹង​ពី​ឈ្មោះ និង​អា​ស័​យ​រស់នៅ​ទៅ​ណា​នោះ​ទេ ក្រោយ​ពេល​ពិនិត្យ​រួច​សមត្ត​កិច្ច​បាន​ដឹក​សាកសព​យក​ទៅ​តំកល់​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា​តែ​ម្តង​ទៅ ដើម្បី​ឲ្យ​សាច់ញាតិ​បានដឹង និង​ធ្វើបុណ្យ​បូជា​តាម​ប្រពៃណី ។

លុះ​នៅ​វេលា​ម៉ោង​ព្រឹក​ថ្ងៃ​ទី​២៩ ​ឧសភា មាន​បុរស​ម្នាក់​បាន​កាន់​រូបថត​មួយ​សន្លឹក​ទៅ​សួរ​រក​កូនប្រុស​គាត់ នៅ​អធិការដ្ឋាន​នគរ បាល​ខណ្ឌ​៧​មក​រា ដែល​បុរស​រូប​នោះ​មាន​ប្រាប់​សមត្ត​កិច្ច​ថា កូន​គាត់​ឈ្មោះ រិច វិចិត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញស្សី​កែវ បាន​ចេញ​បាត់​ពី​ផ្ទះ​មិនដឹង​ទៅ​ណា ។

នៅ​ពេល​នគរបាល​ខណ្ឌ​៧​មក​រា បាន​មើល​រូបថត​ឃើញ​រូប​ពិតជា​ជន​រង​គ្រោះ​លោត​នៅ​ផ្សារ​អ​ឡាំ​ព្យា​ហើយ ក៏​បាន​ប្រាប់​បុរស​ដែល​អះអាង​ថា ​ជា​ឪពុក ឲ្យ​ទៅ​វត្ត​ទឹកថ្លា​ដែល​សព​កូន​គាត់​ត្រូវ​ដឹក​យក​ទៅ​កម្ក​ល់​ទីនោះ ។ គ្រាន់តែ​បានឮ​នគរបាល​ប្រាប់​ឲ្យ​ទៅ​មើល​សព​កូន​នៅ​វត្ត​ទឹកថ្លា បុរស​ជា​ឪពុក​រូប​នោះ​បាន​ទាញ​ម៉ូតូ​ជិះ​វឹង​ចេញ​ទៅ​បាត់ គ្រាន់តែ​​ឮពាក្យ​ថា​ «អរគុណ​ហើយ​សមត្ថកិច្ច» ៕

អត្ថបទសរសេរ ដោយ