ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​មុខ​យូរ សួន ចាន់​នី ណាត់ជួប​ឈាង ហុង សាក​វិជ្ជា​គុន​លើ​សង្វៀន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាត់​មុខ​យូរ​ត្រឡប់​មក​វិញ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​ឈាង ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដើម្បី​សាក​វិជ្ជា​គុន​គ្នា​នៅ​លើ​សង្វៀន​បិទទ្វារ​ស៊ី​អិន​ស៊ី…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាត់​មុខ​យូរ​ត្រឡប់​មក​វិញ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​ឈាង ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដើម្បី​សាក​វិជ្ជា​គុន​គ្នា​នៅ​លើ​សង្វៀន​បិទទ្វារ​ស៊ី​អិន​ស៊ី នា​ថ្ងៃអាទិត្យ​ស្អែក​នេះ ក្នុង​កម្មវិធី​ប្រដាល់​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ ។

សួន ចាន់​នី និង​ឈាង ហុង មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ពី​មុន​មក​ទេ ។ សម្រាប់​ឈាង ហុង​មួយ​រយៈ​មកនេះ​មិន​ដែល​ឃើញ​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​ទាល់តែ​សោះ​។​មុន​ពេល​បាត់​ខ្លួន​មួយ​រយៈ​ធំ ឈាង ហុង​គឺជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូប​ដែរ តាម​រយៈ​នៃ​ការ​ប្រើ​ស្នៀត​កែង​និង​ជង្គង់​ដ៏​ពូកែ​របស់​គេ​។

ប៉ុន្តែ​ពេល​បង្ហាញខ្លួន​កាលពី​កន្លះ​ខែ​មុន​ហាក់​ចុះ​ខ្សោយ​សមត្ថភាព​ជាង​មុន​ដោយ​ចាញ់​ពិន្ទុ មឿ​ន សុខ​ហ៊ុ​ច ដែល​ជា​អ្នក​ប្រដាល់​ទើបតែ​ឡើង​កូដ ។ ទោះបីជា​យ៉ាងណា​សម្រាប់​ការ​មក​ប៉ះ​ជាមួយ​សួន ចាន់​នី លើក​នេះ​ប្រហែលជា​មិនសូវ​បារម្ភ​ប៉ុន្មាន​ទេ ព្រោះ​បើ​ធ្វើការ​ប្រៀបធៀប​មាឌ កម្ពស់ និង​កម្លាំង​គឺ​ប្រហាក់ប្រហែល​គ្នា អាច​ស៊ីសង​គ្នា​បាន​។

មួយគូ​ទៀត ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ។ គេ​នៅ​ចាំ​បាន​ថា កាលពី​ស​ប្ដា​ហ៍​មុន ឡុ​ង សំណាង ត្រូវ​បាន​កីឡាករ មឿ​ន សុខ​ហ៊ុ​ច វាយ​ឱ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​២​ម្ដង​រួច​មក​ហើយ ។ ចំណែក​លើក​នេះ​គេ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​សេក គឹ​ម​រួន​វិញ​ម្ដង ។ រវាង​គូ​នេះ​ថ្វីដៃ​ប្រកួត​មិន​លើស​គ្នា​ទេ ម្យ៉ាងវិញទៀត សេក គឹ​ម​រួន មួយ​រយៈ​មកនេះ​ការ​ប្រកួត​របស់​គេ​ចាញ់​ច្រើន​ជាង​ឈ្នះ ធ្វើ​ឱ្យ​គេ​មាន​ជំនឿ​ចិត្ត​លើ ឡុ​ង សំណាង​ច្រើន​ជាង ព្រោះ​ឡុ​ង សំណាង​មិន​ត្រឹមតែ​មាន​ប្រៀប​ខាង​កម្ពស់​ប៉ុណ្ណោះ​ទេ​សូ​ម្បី​តែ​ល្បិច​ប្រយុទ្ធ​ក៏​ល្អ​ជាង​សេក គឹ​ម​រួន​ដែរ ។

ក្រៅពី​គូ​ឯក​និង​គូ​រង​ឯក​នេះ​ទៅ នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​មិត្តភាព​ចំនួន​២​គូ​ទៀត ។ កីឡាករ ផា​ន រះ មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ ប្រកួត​ជាមួយ​កីឡាករ​សោ វិ​ឆ័​យ មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​កីឡាករ ហេង វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​ថ្មើរជើង​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​តូច ទូ​មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ