Rey Mysterio នឹងចូលនិវត្តន៍ បន្ទាប់ពីការប្រកួតដ៏ពិសេសជាលើកចុងក្រោយមួយ
5 ឆ្នាំ មុន
សហរដ្ឋអាមេរិក ៖ អ្នកកីឡាកាស Rey Mysterio របស់ស្ថាប័ន WWE ត្រូវបានរាយការណ៍ថា នឹងត្រៀមប្រកាសចូលនិវត្តន៍ពីវិស័យមួយនេះ ក្នុងការប្រកួតដ៏ពិសេសចុងក្រោយមួយ…
សហរដ្ឋអាមេរិក ៖ អ្នកកីឡាកាស Rey Mysterio របស់ស្ថាប័ន WWE ត្រូវបានរាយការណ៍ថា នឹងត្រៀមប្រកាសចូលនិវត្តន៍ពីវិស័យមួយនេះ ក្នុងការប្រកួតដ៏ពិសេសចុងក្រោយមួយ នៅរាត្រីថ្ងៃច័ន្ទសប្តាហ៍ក្រោយ (ម៉ោងក្រៅស្រុក) ។
បុរសជនជាតិម៉ិកស៊ីកូកម្ពស់ ១,៦៨ម៉ែត្រដែលមានឈ្មោះពិតថា Oscar Gutierrez រូបនេះ បច្ចុប្បន្នឈានដល់វ័យ ៤៥ឆ្នាំ និងត្រូវបានគេចាត់ទុកថា ជាអ្នកកីឡាកាសដែលមានមាឌល្អិតតែខ្លាំងអស្ចារ្យ និងល្បីល្បាញជាងគេក្នុងប្រវត្តិសាស្ត្ររបស់ WWE ។
សូមរំលឹកជូនថា Rey Mysterio បានក្លាយជាកីឡាករចំបាប់ចាប់តាំងពីមានវ័យ១៤ឆ្នាំនៅប្រទេសម៉ិកស៊ិក។ ឈ្មោះ Rey Mysterio ត្រូវបានបង្កើតដោយរូបគេផ្ទាល់ នៅឯការប្រកួត World Championship Wrestling 1995 ។ ក្នុងឆ្នាំ ២០០១ Rey Mysterio បានចូលរួមជាមួយស្ថាប័ន WWE ហើយមួយឆ្នាំក្រោយ រូបគេបានក្លាយជាអ្នកកីឡាកាសដ៏អស្ចារ្យម្នាក់ ជាមួយក្បាច់សម្លាប់ដែលគ្រប់គ្នាស្គាល់ថា Six One Nine (619) រហូតមកដល់បច្ចុប្បន្ន។ ព្រមទាំងបានឈ្នះពានរង្វាន់ជាច្រើន រហូតដល់គ្រប់គ្នាហៅរូបគេថា ជាវីរបុរស WWE ៕ (ដកស្រង់ចេញពី The Sun)
ចែករំលែកព័តមាននេះ