ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Medium បានឱ្យដឹងថា បន្ទាប់ពីត្រូវបានគេចាក់សោនៅផ្ទះតែម្នាក់ឯងនោះ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ បានសម្រេចចិត្តធ្វើតាមតុក្កតាក្នុងទូរទស្សន៍ ដោយប្រើប្រាស់ឆត្រសម្រាប់បាំងភ្លៀងមកកាន់នឹងដៃ ហើយលោតចុះទៅក្រោម ដើម្បីទៅលេងជាមួយនឹងក្មេងៗឯទៀតនៅក្រៅផ្ទះ។
ជាមួយនឹងឆត្រកាន់នៅនឹងដៃ ក្មេងប្រុសម្នាក់នេះបានលោតចុះពីយ៉រខាងមុខផ្ទះជាន់ទី៥ ដែលជាផ្ទះរស់នៅប្រចាំថ្ងៃ នៅរដ្ឋធានីឆាងហ៊ូ ក្នុងគោលបំណងទៅលេងជាមួយមិត្តរបស់គេនៅជាន់ក្រោម។
ជាអកុសល ក្មេងម្នាក់នេះមិនបានយល់ពីទំនាញផែនដីនោះទេ។ អ្វីដែលគេបានយល់នោះ គឺជាការលោតដោយប្រើប្រាស់ឆ័ត្របាំងភ្លៀងដូចក្នុងរឿងតុក្កតា។ លទ្ធផល គឺពិតជាមិនមានសុវត្ថិភាពដូចក្នុងរឿងឡើយ។ សម្លេងបោកទៅនឹងធរណីលាន់ដូចរន្ទះ ដែលធ្វើឱ្យមានការបាក់ឆ្អឹងជាច្រើនកន្លែង រួមទាំងជើងខាងស្តាំផងដែរ។
នៅលើវេបសាយបណ្តាញសង្គម Weibo អ្នកប្រើប្រាស់ម្នាក់ បានលើកឡើងថា៖ «យើងមិនគួរទៅបន្ទោសតុក្កតាក្នុងទូរទស្សន៍នោះទេ។ វាមិនមែនជាមូលហេតុនៃការបាក់ឆ្អឹងនោះទេ។ ឪពុកម្តាយបានជាបញ្ហាពិតប្រាកដ ដោយសារតែទុកក្មេងអាយុទើបតែ៦ឆ្នាំឱ្យនៅផ្ទះម្នាក់ឯង»។ ចុះអ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ? ដកស្រង់ចេញពីវេបសាយ ៖ medium (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ