ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ថា កូ​វី​ដ​១៩ អាច​ធ្វើ​ឱ្យ​មនុស្ស​ជិត​១៤​លាន​នាក់​ប្រឈម​នឹង​ការ​អត់ឃ្លាន

3 ឆ្នាំ មុន

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហ ប្រជាជាតិ បាន​ប៉ាន់​ប្រមាណ​ថា ប្រជាជន​ចំនួន​១៣.៧​លាន​នាក់ អាច​ជួប​ប្រទះ​នឹង​បញ្ហា​អសន្តិ​សុខ​ស្បៀងអាហារ​ធ្ងន់ធ្ងរ ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​នៅ​ឆ្នាំ​នេះ​។…

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហ ប្រជាជាតិ បាន​ប៉ាន់​ប្រមាណ​ថា ប្រជាជន​ចំនួន​១៣.៧​លាន​នាក់ អាច​ជួប​ប្រទះ​នឹង​បញ្ហា​អសន្តិ​សុខ​ស្បៀងអាហារ​ធ្ងន់ធ្ងរ ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​មេរោគ​ឆ្លង​កូ​វី​ដ​១៩​នៅ​ឆ្នាំ​នេះ​។

ដោយសារ​ភាព​មានការ​ងារ​ធ្វើ និង​សេដ្ឋកិច្ច​ធ្លាក់​ចុះ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប៉ាន់​ប្រមាណ​ថា ចំនួន​ប្រជាជន​ដែល​បច្ចុប្បន្ន​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង ៣.៤​លាន​នាក់ អាច​កើនឡើង​បួន​ដង​នៅ​ឆ្នាំ​២០២០​នេះ​។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក និយាយ​ថា ជន​ចំណាកស្រុក​មាន​ហានិភ័យ​ជា​ពិសេស​។ នៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី អេ​ក្វា​ឌ័​រ និង ប៉េ​រូ មាន​អសន្តិសុខ​ស្បៀងអាហារ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ជន​ចំណាកស្រុក​វេ​ណេ​ស៊ុ​យ​អេ​ឡា ហើយ​អាច​លោត​ពី ៥៤០,០០០​នាក់ ដល់​ជាង ១​លាន​នាក់​។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ក៏​និយាយ​ដែរ​ថា កុមារ​ដែល​មិន​បាន​ទទួល​អាហារ​ថ្ងៃត្រង់​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ ដោយសារ​តែ​ការ​បិទទ្វារ​សាលារៀន និង​រដូវ​ខ្យល់ព្យុះ​ខិត​ជិត​មក​ដល់ ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ចំនួន​មនុស្ស​ដែល​អត់ឃ្លាន​ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ