ប្រទេសឥណ្ឌា ៖ បុរសចំណាស់ម្នាក់ដែលបានបាត់ខ្លួនជាង២ឆ្នាំមកនោះត្រូវបានគេរកឃើញដោយសារការបង្ហាញខ្លួនក្នុងវីដេអូមួយរបស់អ្នកលេង Tik Tok ម្នាក់ ។ នេះបើតាមការចុះផ្សាយរបស់ BBC News កាលពីថ្ងៃ ព្រហស្បត៍ ទី២៨ ខែឧសភានេះ។
បុរសចំណាស់ម្នាក់នោះមាន ឈ្មោះថា R Venkateshwarlu រកឃើញក្នុងរដ្ឋពុនចាប (Punjab) ដែលមានចម្ងាយប្រមាណជា ២០០០គីឡូម៉ែត្រ ពីផ្ទះរបស់គាត់ ដែលរស់នៅក្នុងរដ្ឋតេឡាំងហ្គាណា (Telangana)។
នៅពេលដែលមិត្តភ័ក្ត្រម្នាក់ របស់គ្រួសារគាត់បានឃើញ ភ្លាមៗនោះមិត្តភ័ក្ត្រម្នាក់ក៏បានផ្តល់ដំណឹងឱ្យខាងគ្រូសារគាត់ ដើម្បីទំនាក់ទំនងទៅ ប៉ូលីសក្នុងរដ្ឋពុនចាប (Punjab) ធ្វើការសម្របសម្រួលជាមួយអ្នកថតវីដេអូ ពីបុរសចំណាស់នោះ។
កូនប្រុសម្នាក់បាននិយាយថា «ខ្ញុំពិតជាទប់ទឹកភ្នែកមិនបានមែន ពេលឃើញដំបូង» ។
សូមបញ្ជាក់បុរសដែលបាត់ខ្លួនគឺលោក R Venkateshwarlu ជាមនុស្សមានការពិបាកក្នុងការនិយាយស្តី ហើយមុនពេលបាត់ខ្លួន គាត់ជាកម្មករម្នាក់ គាត់មានប្រពន្ធ និងកូន៥នាក់។ក្នុងឆ្នាំ ២០១៨ គាត់បានឡើងជិះឡានដឹកទំនិញដូចសពមួយដង ដើម្បីទៅធ្វើការនៅឯភូមិមួយទៀត។
កូនឈ្មោះ R Peddiraju បានប្រាប់ BBC ថា «ឪពុកបានខ្ញុំដេកលក់ ហើយអ្នកបើកបរឡានដឹកទំនិញមិនដឹងថាគាត់ក្នុងឡានទេ ស្មានតែចុះអស់ហើយ។ អ្នកបើកបរឡាន ចេះតែបន្តតាមទិសដៅរបស់គាត់ បានប្រហែល៧ទី៨គីឡូម៉ែត្រ ទើបអ្នកបើកបរដឹងថាឪពុកខ្ញុំនៅក្នុងឡាន ពេលដឹងហើយ គាត់ក៏ទម្លាក់ឪពុកខ្ញុំចុះ នៅកណ្តាលផ្លូវ ដោយទុកគាត់ចោលនៅនឹង» ។
ក្រោយពីរង់ចាំជាច្រើនម៉ោងហើយមិនស្គាល់ផ្លូវទៀតនោះ R Venkateshwarlu ក៏ឈរងចាំរហូតមានឡានដឹកទំនិញផ្សេងមក។ គាត់ក៏សុំគេជិះដើម្បីត្រឡប់ទៅផ្ទះវិញ ប៉ុន្តែគាត់នៅពេលកំពុងជិះ គាត់មានអារម្មណ៍ថាច្រើនម៉ោងហើយ មិនទាន់ដល់ទៀត គាត់ក៏បានងាកមើលឆ្វេងស្តាំ ទើបគាត់ដឹងថាឡាននោះជិះផ្លូវផ្ទុយទៅផ្លូវផ្ទះគាត់។
បន្ទាប់មក អ្នកបើកឡាននោះ បានទម្លាក់គាត់ចោលនៅ ក្នុងទីក្រុង Ludhiana ដែលជាទីក្រុងឧស្សាហកម្មដ៏ធំមួយ នៅភាគខាងជើងនៃរដ្ឋពុនចាប។ ការប្រាស្រ័យទាក់ទងគ្នាក៏ពិបាក ដោយសារគាត់មិនចេះ ភាសាពុនចាបទេ។
នៅពេលបាត់ខ្លួនគាត់ភ្លាមៗនោះ ក្រុមគ្រួសារក៏បានរាយការណ៍ដល់ប៉ូលីស ក្នុងរដ្ឋតេឡាំងហ្គាណាដែរ តែគ្មានដំណឹងសោះរហូតដល់សព្វថ្ងៃនេះ។
ក្នុងអំឡុងពេលប្រទេសឥណ្ឌាកំពុងមានវិបត្តិកូវីដ១៩នេះ ប៉ូលីសក្នុងរដ្ឋពុនចាប បានធ្វើការនាំយកអាហារ ជូនប្រជាជនក្រីក្រ ក្នុងទីក្រុង Ludhiana ហើយបានថតវីដេអូជាប់គាត់ក្នុងនោះ។
ប៉ូលីសក្នុងរដ្ឋពុនចាប មានឈ្មោះថា Ajaib Singh ដែលបានថតវីដេអូ ហើយបានបង្ហោះតាំងពីខែ មិថុនាកន្លងមក ដែលមានអ្នកទស្សនាវីដេអូគាត់រហូតដល់ 800,000 នាក់ ក្នុងនោះក៏មានមិត្តភ័ក្ត្រ របស់ R Peddirajuដែរ។ នៅពេលឃើញភ្លាមៗនោះគេក៏ប្រាប់ ទៅមិត្តរបស់ខ្លួន។
បន្ទាប់មកកូនប្រុសគាត់ទំនាក់ទំនងទៅប៉ូលីស កូនប្រុសគាត់បាននិយាយថា «យើងទាំងពីរនាក់បានស្រក់ទឹកភ្នែកនៅពេលដែល យើងបាននិយាយគ្នាជាលើកដំបូងតាមទូរស័ព្ទរបស់ប៉ូលីស។ បន្ទាប់មក គាត់បានបង្ហាញផ្លូវដើម្បី ឱ្យខ្ញុំមកយកគាត់ទៅផ្ទះវិញ»៕
ចែករំលែកព័តមាននេះ