ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីងៀត​ឆ្លៀតពង! ធ្វើ​កម្មករសំណង់មិនកាក់កប បង្កើតមុខរបរថ្មីមួយទៀត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​អធិការ ជឹ​ម សុ​ី​ថា ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ទាំង​សម្បុក​ ខណៈ​​​ក្រុមជន​​ទាំងនោះ​ប្រើ​យុទ្ធសាស្ត្រ​ត្រីងៀត​ឆ្លៀត​ពង​គឺ​ធ្វើ​ជា​កម្មករ​សំណង់ ប៉ុន្តែ​ធាតុ​ពិត​បាន​ឆ្លៀត​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​មួយ​មុខ​ទៀត ​។ ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ​ ៖ ​ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​អធិការ ជឹ​ម សុ​ី​ថា ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ទាំង​សម្បុក​ ខណៈ​​​ក្រុមជន​​ទាំងនោះ​ប្រើ​យុទ្ធសាស្ត្រ​ត្រីងៀត​ឆ្លៀត​ពង​គឺ​ធ្វើ​ជា​កម្មករ​សំណង់ ប៉ុន្តែ​ធាតុ​ពិត​បាន​ឆ្លៀត​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​មួយ​មុខ​ទៀត ​។

​ប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​ភ្នំពេញ​សុខសាន្ត ស្ថិត​នៅ​នៅ​ក្នុងភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៦នាក់​ខាងលើ​នោះ​រួម​មាន​១-​ឈ្មោះ ជី ផា​ន់​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ២-​ឈ្មោះ លៀម ហះ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ៣-​ឈ្មោះ សូរ កែវ​មុន្នី ហៅ កែវ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ៤-​ឈ្មោះ ហេង សុខ​ម៉េ​ង ហៅ ម៉េ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ៥-​ឈ្មោះ ជាន ជា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​៦-​ឈ្មោះ មុត សាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៦​នាក់​នេះ​​មានមុខរ​បរជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​បុរី​​មួយកន្លែង​ ស្ថិត​នៅ​ភូមិធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​ក្រោយ​ពេល​ឃាត់ខ្លួនរួចហើយ​ ​នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ថ្នាំ​ញៀន​ចំនួន​១៨​កញ្ចប់​ក្នុង​នោះ​កញ្ចប់​តូច​ចំនួន​១៧​កញ្ចប់​និង​កញ្ចប់​ធំ​ល្មម​១​កញ្ចប់, ​ទុយោ​ចូក​ថ្នាំ​ញៀន​១, ទូរស័ព្ទ​ចំនួន​៣​គ្រឿង​,​ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ដែល​មានការ​ចូលរួម​ដោយ​លោក​វរសេនីយ៍ទោ សូរ វិសាល អធិការរង​នគរបាល​ខណ្ឌដង្កោ និង​លោក​វរសេនីយ៍ត្រី ស៊ុំ សារី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស បាន​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​នៅ​ក្នុង​មូលដ្ឋាន ​។ ​ខណៈនោះ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ​មានមុខ​សញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​ក្រុម​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ បន្ទាប់​មក​កម្លាំង​ក៏​បាន​ចុះ​ទៅ​បង្ក្រាប​និង​ចាប់ខ្លួន​បាន​ទាំង​សម្បុក​តែ​ម្ដង​។​

ក្រោយ​ពេល​ចាប់ខ្លួន​រួចហើយ កម្លាំងសមត្ថកិច្ច​​បាន​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ខាងលើ​ ​និង​​ធ្វើការ​ដកហូត​ ព្រមទាំងឃាត់ខ្លួន​​ជនសង្ស័យ​ទាំងនោះ​រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ