ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថៃចាប់ពលករជាង៥០នាក់តែឆ្ងល់ថា តើពួក​គេឆ្លងដែនតាមណា?

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ពលករ​ជាង​៥០​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​នៅ​ចំណុច​ភូមិ​មួយ​ជិត​បន្ទាត់​ព្រំដែន​ក្នុង​ឃុំ​និង​ស្រុក​តា​ប្រា​យ៉ា​ឈម​ទឹកដី​កម្ពុជា​ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​ កាលពី​ថ្ងៃ​ទី​២៨​ ឧសភា​២០២០​ ឆ្ងល់ថា តើ​ពួក​គេ​ឆ្លង​ដែន​តាម​ណា?…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ពលករ​ជាង​៥០​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់​នៅ​ចំណុច​ភូមិ​មួយ​ជិត​បន្ទាត់​ព្រំដែន​ក្នុង​ឃុំ​និង​ស្រុក​តា​ប្រា​យ៉ា​ឈម​ទឹកដី​កម្ពុជា​ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​ កាលពី​ថ្ងៃ​ទី​២៨​ ឧសភា​២០២០​ ឆ្ងល់ថា តើ​ពួក​គេ​ឆ្លង​ដែន​តាម​ណា? បើ​បន្ទាត់​ព្រំដែន​ម្តុំ​នោះ មាន​ទាំង​កម្លាំងយោធា​និង​នគរបាល​ការពារ​ព្រំដែន​ឈរជើង​។​

ពលករ​ទាំងនេះ​មាន​៥៤​នាក់ ​ប្រុស​៣៣ ​ស្រី​២១​នាក់​ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​កាសែត​ក្នុងស្រុក​ថៃ​មួយ​។​ យោង​ការ​សាកសួរ​ក្រុម​ពលករ​ប្រាប់​សមត្ថកិច្ច​ថៃ​ថា ​ពួក​គេ​មាន​បំណង​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ​ ខណៈ​ក្នុងស្រុក​របស់​ពួក​គេ​គ្មាន​ការងារ​ធ្វើ​ហើយ​ថា ​បាន​ចំណាយ​ប្រាក់​សម្រាប់​មេខ្យល់​នាំ​ឆ្លង​ដែន​ម្នាក់​៣០០០​បាតប្រាក់​ថៃ​។​

ពលករ​ទាំងអស់​ខាងលើ​ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ថា ​មក​ពី​ខេត្ត​ណាខ្លះ​ទេ​ ព្រោះ​ក្រោយ​កា​ចាប់​សមត្ថ​កិច្ច​ថៃ ​បាន​បញ្ជូន​ទៅ​ស្ថានីយ៍​តម្រួត​ស្រុក​តា​ប្រា​យ៉ា​ ដើម្បី​សាកសួរ​បន្ត​។​ បើ​តាម​ដឹង​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ថ្មពួក​ គឺ​មាន​សមត្ថកិច្ច​២​ស្ថាប័ន​ទាំង​យោធា​ទាំង​នគរបាល​ការពារ​ព្រំដែន​ ។ ដូច្នេះ​ បើសិន​ពលករ​ទាំងនេះ​លួច​ឆ្លង​ដែន​តាម​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ថ្មពួក​មែន​នោះ​ វា​ប្រាកដជា​រឿង​មួយ​មិន​សម​នោះ​ទេ​ ឬ​អាច​ពល​ករ​ទាំងនេះ​ឆ្លង​តាម​ច្រក​ផ្សេង​ខុស​ពី​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ថ្មពួក? ។​

គួរ​បញ្ជាក់​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ មាន​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ជា​បន្តបន្ទាប់​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​ដោយ​កន្លែង​ខ្លះ​ សមត្ថកិច្ច​ទប់ស្កាត់​ទាន់​ពេលធ្វើការ​អប់រំ ​និង​កន្លែង​ខ្លះ​ទាល់តែ​ភាគី​ថៃ​ចាប់​បាន​ទើប​បែកធ្លាយ​ដូច​ករណី​ខាងលើ​ជាដើម ​៕​

អត្ថបទសរសេរ ដោយ