ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរទស្សន៍​ប្តូរ​ប្រព័ន្ធ​ផ្សាយ​ពី​អាណា​ឡូ​ក ទៅ​ឌី​ជី​ថ​ល គឺ​សំឡេង​ច្បាស់ រូបភាព​ក៏​ច្បាស់​កម្រិត 4K

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរ​ប្រ​ព​ន្ធ័​ផ្សាយ ទូរទស្សន៍ ពី​អាណា​ឡូ​ក…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរ​ប្រ​ព​ន្ធ័​ផ្សាយ ទូរទស្សន៍ ពី​អាណា​ឡូ​ក ទៅ​ជា​ឌី​ជី​ថ​ល គឺជា​កិច្ច​ការងារ​ចាំបាច់​ដែល​កម្ពុជា​ត្រូវធ្វើ ដើម្បី​អាច​ទទួល​បាន​សម្លេង​ច្បាស់ និង​រូបភាព​ច្បាស់​ប្រភេទ 4K នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា ។

រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ មាន​ប្រសាសន៍​បែប​នេះ នៅ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង រៀបចំ​ផែនការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា សម្ព​ន្ធ័​ថ្នាល​ទូរទស្សន៍ Digital ជាតិ បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ និង​មាន​វត្តមាន​អញ្ជើញ​ចូលរួម​មក​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​តំណាង​ទីស្តីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ បន្ត​ថា គម្រោង​ផ្លាស់​ប្តូ​នេះ ត្រូវ​បាន​លើក​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ នឹង​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​មក​សិក្សា​ពី​កិច្ច​ការងារ​នេះ​ផង​ដែរ ទើប​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​អោយ​បង្កើត​នៅ​ក្នុង​ពេល​នេះ ដោយ​ដំបូង​បាន​បង្កើត​ជា​ក្រុមការងារ​អន្តរក្រសួង ដើម្បី​រៀបចំ​ទូរទស្សន៍ ឌី​ជី​ថ​ល ក្នុង​ជំ​ហ៊ាន​ទី​១ រយៈពេល​៣​ឆ្នាំ ។

ឯកឧត្តម រដ្ឋមន្ត្រី បន្ថែម​ថា នៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក នៅ​ពេល​គេ​រៀបចំ​ប្តូរ​ប្រព័ន្ធ​ផ្សាយ ទូរទស្សន៍​ទៅ​ជា ឌី​ជី​ថ​ល គឺ​ត្រូវ​ប្រើ​ពេល​ពី​៥ ទៅ​១០​ឆ្នាំ ដូច្នេះ​សម្រាប់​កម្ពុជា បាន​គិត​គួរ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក
មក​ហើយ​ដែរ នៅ​ពេល​ដែល​ប្រ​ព​ន្ធ័​ទូរទស្សន៍ Digital ដំណើរការ​ទៅ នឹង​អាច​ជួយ​ដល់​បណ្តា​ស្ថានីយ៍ទូរទស្សន៍​ឯកជន ក្នុងស្រុក ដោយ​មិន​ចាំបាច់​ទិញ ឬ​ជួល​ដី​គេ ធ្វើ​អង់​តែ​ន​ទូរទស្សន៍ និង​ការ​ចំណាយ​ផ្សេង​ៗ អស់​ជា​ច្រើន​ទៀត​នោះ​ទេ ដោយ​គ្រាន់តែ​ជួល​ដាក់​ប្រ​ព​ន្ធ័​ផ្សាយ​របស់​របស់​ខ្លួន​នៅ​លើ​អង់​តែ​ន​តែ​មួយ ដែល​ក្រសួង​ព័ត៌មាន​គ្រោង​រៀបចំ​ចំនួន​២៨ កន្លែង​ទូ​ទាំង​ប្រទេស ។

ឯកឧត្តម បាន​បន្ត​ទៀត​ថា សម្រាប់​ក្រុមការងារ​បច្ចេកទេស​រៀបចំ​បង្កើត​ថ្នាល​ទូរទស្សន៍​ឌី​ជី​ថ​ល ជាតិ National Digital TV Platform) ដើម្បី​ដោះស្រាយ​បន្ទារ​ហ្វ្រេ​កង់ 700 MHz សម្រាប់​វិស័យ​ទូរគមនាគមន៍ និង​ផ្លាស់​ប្តូរ​ការ​ផ្សាយ​ទូរទស្សន៍​ពី​ប្រព័ន្ធ អាណា​ឡូ​ក ទៅ​ជា​ប្រ​ព​ន្ធ័ Digital អោយ​បាន​ទាន់​ពេលវេលា ដើម្បី​ធ្វើ​សមាហរណកម្ម​ទូរទស្សន៍ ឌី​ជី​ថ​ល កម្ពុជា ទៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភព ។

ការ​រៀបចំ ផែនការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នាល​ទូរទស្សន៍ ឌី​ជី​ថ​ល មាន​រយៈពេល​បី​ឆ្នាំ​ដំបូង ២០២១ ដល់ ២០២៣ ។ ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ទូរទស្សន៍ ឌី​ជី​ថ​ល គឺ​មាន​សារសំខាន់​សម្រាប់​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​ការ​ផ្លាស់​រូបភាព ឯកសារ​នានា​បាន​ល្អ និង​ងាយស្រួល ពិសេស​សម្រាប់ ប្រទេស​កម្ពុជា គឺជា​សំខាន់​ណាស់ ដែល​ត្រូវ​ប្រើ​ប្រ​ព​ន្ធ័ ឌី​ជី​ថ​ល ដោយសារ​នៅ​ឆ្នាំ​២០២៣ កម្ពុជា​នឹង ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត កីឡា​ស៊ី​ហ្គេ​ម ហើយ​ក្នុង​នោះ​ក៏​ធានា​អោយ​មានការ​ផលិត​ឯកសារ មួយ ចំនួន ដែល​មាន គុណភាព​ច្បាស់ ប្រ​ភ​ទ 4K ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ