ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​អាង​ស្តុក​ទឹក​នៅ​ទំនប់​78 សម្រាប់​ស្រោចស្រព​ផ្ទៃដី​ស្រែប្រាំង​3​ម៉ឺន​​ហិ​កតា

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​សាលាខេត្ត…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​សាលាខេត្ត និង​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត រួម​ជាមួយនឹង​អាជ្ញាធរ​មូល​ដ្ឋាន ចុះ​ពិនិត្យ​ស្ថានភាព​ទំនប់​៧៨ ខណៈ​ដែល​ទំនប់​នេះ មាន​ប្រវែង​សរុប​ជិត​៩០​គីឡូម៉ែត្រ គ្រប​ដណ្ដប់​លើ​ស្រុក​ក្រុង​ចំនួន​៥ គឺ​ស្រុក​ជីក្រែង ស្រុក​សូទ្រនិគម ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ក្រុង​សៀមរាប មាន​សមត្ថភាព​ផ្ទុក​ទឹក សម្រាប់​ស្រោចស្រព​ផ្ទៃដី​ស្រែប្រាំង​ប្រហែល​៣​ម៉ឺន​ហិ​កតា ។

លោក នួន គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មាន​ប្រសាសន៍​ថា ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​លោក​អភិបាលខេត្ត ចំពោះ​ការងារ​បង្កបង្កើន​ផល​របស់​ប្រជា​កសិករ ដែល​មាន​ដីស្រែ​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ទំនប់​៧៨ ថ្ងៃនេះ ឯកឧត្តម​បាន​ដឹកនាំ​ក្រុមការងារ ចុះ​មក​ពិនិត្យ​ស្ថានភាព​នៅ​តាម​ខ្នង​ទំនប់ និង​ទ្វារ​ទឹក​មួយ​ចំនួន​ដោយ​ផ្ទាល់ ចាប់ពី​ស្រុក​សូទ្រនិគម រហូត​ដល់​ព្រំប្រទល់​រវាង​ក្រុង​សៀមរាប និង​ស្រុក​ពួក ។

លោក នួន គ្រឹះ​ស្នា មាន​ប្រសាសន៍​ទៀត​ថា តាម​ការ​ប៉ាន់ស្មាន​ទំនប់​៧៨​នេះ មានការ​ខូចខាត​ប្រហែល​៥០​ភាគរយ ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា​ជា​មុន ដើម្បី​រក​ប្រភព​ថវិកា​សម្រាប់​ធ្វើការ​ជួសជុល ។

គួរ​រំលឹក​ថា ទំនប់​៧៨​នេះ កសាង​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នា​ឆ្នាំ​១៩៧៨ រហូត​មក​ដល់​បច្ចុប្បន្ន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ