ព្រឹត្តិការណ៍ប្រដាល់សកល​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​នៅ​ទីក្រុង Las Vegas


សហរដ្ឋអាមេរិក ៖ ព្រឹត្តិការណ៍​ប្រដាល់សកល និង​គុន​ចម្រុះ MMA នឹង​វិល​ត្រឡប់​មក​កាន់​សកម្មភាព​ប្រកួត​របស់​ខ្លួន​វិញ នៅ​ទីក្រុង Las Vegas ចាប់ពី​ចុង​ស​ប្តា​ហ៍​នេះ​តទៅ បន្ទាប់​ពី​អាជ្ញាធរ​រដ្ឋ Nevada សម្រេច​ដក​បម្រាម​លើ​ប្រភេទ​កីឡា​បែប​វាយ​ប្រយុទ្ធ​។

សូម​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​ទាំងអស់​ខាងលើ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់ ដែល​វា​ជា​ផ្នែក​មួយ​នៃ​វិធាន​ការណ៍ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ព្រឹត្តិការណ៍​ប្រកួត​គុន​ចម្រុះ MMA ដំបូង​បង្អស់​គឺ UFC Card នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ នៅ​ឯម​ជ្ឃ​មណ្ឌល UFC APEX ដែល​ការ​ប្រកួត​បើក​ឆាក​រវាង​កីឡាករ​អា​មេ​រិ​ក Tyron Woodley និង​កីឡាករ​ប្រេ​ស៊ី​ល Gilbert Burns នៅ​ក្នុង​ប្រភេទ​ទម្ងន់ Welterweight ។

ដោយឡែក​ព្រឹត្តិការណ៍​ប្រដាល់សកល​លើក​ដំបូង ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយជា​កម្មវិធី​ផ្សព្វផ្សាយ Top Rank ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៩ មិថុនា ២០២០ ។

សូម​រំលឹក​ថា ប្រភេទ​កីឡា​បែប​វាយ​ប្រយុទ្ធ​ទាំងអស់ ត្រូវ​បាន​ផ្អាក​ទាំងស្រុង​នៅ​ក្នុង​រដ្ឋ​នេះ ចាប់តាំងពី​ថ្ងៃ​ទី ១៤ មីនា មក​​ម៉្លេះ​ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ក្នុង​នោះ​ស្ថាប័ន UFC បាន​ក្លាយជា​ស្ថាប័ន​ដំបូង​គេ​ក្នុង​ប្រទេស​នេះ ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​សកម្មភាព​ប្រកួត​របស់​ខ្លួន​វិញ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់ សម្រាប់​ព្រឹត្តិការណ៍​ចំនួន ៣ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Jacksonville រដ្ឋ Florida​។ ហើយ​រាល់​ការ​ប្រកួត​ទាំងអស់ មាន​វិធានការ​ជា​ច្រើន ដើម្បី​កំនត់​អំពី​ហានិភ័យ នៃ​ការ​រីក​រាលដាល​នៃ​វីរុស​ពិភពលោក​មួយ​នេះ ៕ (ដកស្រង់​ចេញពី BBC)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ