ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​វីរុស​ថ្មី​បន្ត​កើនឡើង​នៅ​កូរ៉េ​ខាង​ត្បូង

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​រ៉​យ​ទ័​រថា កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២៨ ឧសភា ពី​អ្នក​ឆ្លង​វីរុស COVID-19​ថ្មី ដល់​ទៅ​៧៩​នាក់​ដែល​នោះ​ជា​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ដែល​មាន​ច្រើន​បំផុត​ចាប់តាំងពី​ថៃ្ង​ទី​៥ មេ​សា​មក ហើយ​ជា​ការកើន​៣​ថ្ងៃ​ជាប់​គ្នា​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​រលក​ទី​២​នៃ​ការ​ឆ្លង…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ យោង​តាម​រ៉​យ​ទ័​រថា កូរ៉េ​ខាងត្បូង​រាយការណ៍​នា​ថ្ងៃ​ទី​២៨ ឧសភា ពី​អ្នក​ឆ្លង​វីរុស COVID-19​ថ្មី ដល់​ទៅ​៧៩​នាក់​ដែល​នោះ​ជា​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ដែល​មាន​ច្រើន​បំផុត​ចាប់តាំងពី​ថៃ្ង​ទី​៥ មេ​សា​មក ហើយ​ជា​ការកើន​៣​ថ្ងៃ​ជាប់​គ្នា​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​រលក​ទី​២​នៃ​ការ​ឆ្លង ។

អ្នក​ឆ្លង​យ៉ាងតិច​៦៩​នាក់​ត្រូវ​បាន​កត់សម្គាល់​ឃើញ​នា​ស​ប្ដា​ហ៍​នេះ​ទាក់ទិន​នឹង​ទីតាំង​មួយ​របស់​សហគ្រាស​លក់ដូរ​តាម​អន​ឡាញ​ដ៏​ធំ​មួយ​របស់​ប្រទេស គឺ​សហគ្រាស COUPANG
នៅ BUCHEON ខាងលិច​រដ្ឋធានី​សេ​អ៊ូ​ល ។ នេះជា​ការ​អះអាង​របស់​រដ្ឋ​ម​ន្រី្ត​សុខាភិបាល​លោក​PARK NEUNG HOO ។

យោង​តាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង​ថា ប្រទេស​នោះ​មាន​អ្នក​ឆ្លង​វីរុស​សរុប​ឡើង​ដល់​១១.៣៤៤​នាក់ និង​អ្នក​ស្លាប់​២៦៩​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ