អា​មេ​រិ​កថា ​រុ​ស្សុ​ី​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​​១៤​គ្រឿង​ទៅ​​​មូលដ្ឋាន​យោធា


ប្រទេស​រុ​ស្ស៊ី ៖ យោង​តាម​រ៉​យ​ទ័​រ​កងទ័ពអា​មេ​រិ​ក​អះអាង​នា​ថ្ងៃ​ទី​២៧ ឧសភា​ថា កងទ័ពរុ​ស្ស៊ីបាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​ធុន MIG29 និង SU-24 ចំនួន​១៤​គ្រឿង​ទៅ​កាន់​មូលដ្ឋាន​យោធា​លី​ប៊ី​នានា និង​ហៅ​ការ​ដាក់​ពង្រាយ​នេះ​ថា ជា​ប្រភព​នៃ​ការ​បង្កើន​ជម្លោះ​ក្នុង​ប្រទេស​នេះ ។

ប្រទេស​រុ​ស្ស៊ី​ជា​អ្នកគាំទ្រ​ចំពោះ​កងទ័ព ជាតិលី​ប៊ី​របស់​សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តារ បុរស​ខ្លាំង​ភាគ​ខាងកើត​លី​ប៊ី ដែល​បាន​បើក​ធ្វើ​កាលពី​ខែមេសា ឆ្នាំ​២០១៩ នូវ​ការ​វាយលុក​មួយ ប្រឆាំង​ក្រុង​ទ្រី​ប៉ូ​លី រដ្ឋធានី​កាន់កាប់​ដោយ​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ ទទួលស្គាល់​ដោយ​សហ​គមន៍​អន្តរជាតិ ចាប់តាំងពី​ឆ្នាំ​២០១៥​មក និង​គាំទ្រ​ខាង​យោធា​ដោយ​តួ​ក​គី ។

កងទ័ព​អា​មេ​រិ​ក​ធ្លាប់​ចោទប្រកាន់​រួច​ហើយ កាលពី​ថៃ្ង​ទី​២៦ ឧសភា ចំពោះ​រុ​ស្សី​ថា ដាក់​ពង្រាយ​បណ្ដា​យន្តហោះ​ប្រយុទ្ធ​នៅ​លី​ប៊ី​ជា​ប្រទេស​មួយ​ស្ថិត​ក្រោម​ការ​ឡោម​ព័ទ្ធ​អាវុធ​ជា​អន្តរជាតិ ។ តាម TWITTER កងទ័ព​អា​មេ​រិ​ក អះអាង​ថា បណ្ដា​យន្តហោះ​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​លី​ប៊ី​ដោយ​កងទ័ព​រុ​ស្ស៊ី និង​ថា​យន្តហោះ​ទាំងនោះ​ត្រូវ​បាន​អម​ការពារ ដោយ បណ្ដា​យន្តហោះ​របស់​កង​ទ័ព​រុ​ស្ស៊ីដែរ ។

ដំបូង​យន្តហោះ​ទាំងនេះ​ហោះទៅ​ចត​នៅ​ក្រុង TOBROUK ភាគ​ខាងកើត​លី​ប៊ីមុន​ពេល​ហោះ​ទៅ​កាន់​ក្រុង JOUFFRA​ជាទី​ក្រុងមួយ​នា​ភាគ​កណ្ដាល​ប្រទេស​ទីតាំង​របស់​កងទ័ព​ជាតិ​លី​ប៊ី ។

កងទ័ព​របស់​សេនាប្រមុខ​ខា​លី​ហ្វា​ត​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​រង​ការ​វាយបក​ខាង​យោធា​ពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ ហើយ​បង្ខំចិត្ត​វាយ​ដកថយ​ពី​ក្រុង​ទ្រី​ប៉ូ​លី ៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ