ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ​គំរាម​បិទ​បណ្ដាញ​សង្គម​ដែល​​ចាត់​ទុក​សារ​​របស់​លោក​ថា ​បោក​ប្រាស់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេរិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៧ ឧសភា បាន​គំរាម​បិទ​បណ្ដាញ​សង្គម ក្រោយ​នា​ពេល​មុននេះ​បណ្ដាញ​សង្គម TWITTER និយាយ​ថា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេរិ​ក​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​២៧ ឧសភា បាន​គំរាម​បិទ​បណ្ដាញ​សង្គម ក្រោយ​នា​ពេល​មុននេះ​បណ្ដាញ​សង្គម TWITTER និយាយ​ថា សារ
មួយ​ចំនួន​របស់​លោក​និយាយ​បោកប្រាស ។ នោះជា​ការ​ផ្ដួចផ្ដើម​គំនិត​ពុំ​ធ្លាប់​មាន​ពី​មុន​មួយ នាំ​ឲ្យ​ប្រធានាធិបតី​អា​មេ​រិ​ក​បញ្ចេញ​ប្រតិកម្ម​ទាំង​ខឹងសម្បា ។

ក្នុង​យន្តហោះ​ដែល​នាំ​ប្រធានាធិបតី​ទៅ​កាន់​រដ្ឋ​ផ្ល​រី​ដា ចូលរួម​ក្នុង​ការ​បាញ់​កាំជ្រួច​អវកាស​មួយ
អ្នកនាំពាក្យ​សេត​វិមាន​និយាយ​ថា លោក​ត្រាំ​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា លោក​ត្រូវ​ចុះ​ហត្ថលេខា​នា​ថ្ងៃ​ទី​២៨ ឧសភា លើ​ក្រិ​ត្យ​មួយ​ផ្ដោត​លើ​បណ្ដាញ​សង្គម តែ​មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ជាង​នេះ​ឡើយ ។

តាម TWITTER លោក​ត្រាំ​សរសេរ​ថា បណ្ដាអ្នក​សា​ធា​ណ​រដ្ឋ​មាន​អារម្មណ៍​ថា បណ្ដាញ​សង្គម​តែង​ត្រួតពិនិត្យ​មើល​ទាំងស្រុង​បណ្ដា​សំឡេង របស់​ពួក​អភិរក្សនិយម ។ យើង​នឹង​មានច្បាប់​ម៉ឺងម៉ាត់​នានា ឬ​ក៏​បិទ​ពួក​គេ​តែ​ម្ដង ដើម្បី​រារាំង​កុំ​ឲ្យរឿង​បែប​នោះ​កើត​មាន​ទៀត ។ លោក​បន្ត​ថា TWITTER ពេល​នេះ​បង្ហាញ​ថា អ្នក​ណា​ទាំងអស់ដែល​និយាយ​ពី​ពួក​អ្នក​សាធារណរដ្ឋ​និង​ពី​អ្នក
គាំទ្រ​ពួក​គេ​សុទ្ធតែ​ត្រឹមត្រូវ ។ នោះ​ជា​សកម្មភាពមួយ​ដែល​នឹង​មាន​ទម្រង់​ធំធេង​ថែម​ទៀត​នា​ពេលអនាគត តែ​លោក​មិន​លាតត្រដាង​អ្វី​ថែម​ទៀត​ឡើយ ។

ជា​រឿយ​ៗ​ទទួល​ការ​ចោទប្រកាន់​ថា​លម្អៀង​ក្នុង​ការ​ដកស្រង់​ពាក្យពេចន៍​របស់​បណ្ដា​មេដឹកនាំ TWITTER បង្ហាញ​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី២៦ ឧសភា បណ្ដាសារ​របស់​ប្រធានាធិបតី ដោយ
បន្ថែម​ពាក្យ​ថា ចូរ​ត្រួតពិនិត្យ​មើល​ការ​ពិត ។

លោក​ត្រាំ​ខឹង​បណ្ដាញ​សង្គម​នោះ​ពិសេស ទាក់ទិន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​តាម​ស​បុត្រ​ដោយ​​ថា​ការ​បោះ​ឆ្នោត​បែប​នោះ ពិតជា​មានការ​ក្លែងបន្លំ​ខ្លាំង ។ នោះ​ជា​បញ្ហា​រសើប​មួយ​ក្នុង​ឆ្នាំ​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​មាន​ភាព​ច្របូក​ច្របល់​មក​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ។

អ្នកនាំពាក្យ​ម្នាក់​របស់ TWITTER អះអាង​ប្រាប់ AFP ថា បណ្ដាសារ TWITTER របស់​លោក​ត្រាំ​មាន​ព័ត៌មាន​បោកប្រាស​ខ្លាំង​នានា​លើ​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ពិសេស​ការ​បោះ​ឆ្នោត​តាម​ស្រោមសំបុត្រ ។

លោក​ត្រាំ​ក្នុង​សារ​របស់​លោក​និយាយ​ថា TWITTER បាន​រាំង​ខ្ទប់​សេរីភាព​នៃ​ការ​បញ្ចេញមតិ ខណៈ​បណ្ដាញ​សង្គម​នោះ​មាន​គណនី​អ្នក​ជាវ​ប្រើ​ដល់​ជាង​៨០​លាន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ