គ្រាន់តែ​លី​គ​កំពូល​អង់គ្លេស​អាច​ហ្វឹកហាត់​​ឡើង​វិញភ្លាម រកឃើញ​​៤​នាក់​មាន​កូ​វី​ដ​-១៩


ប្រទេស​អង់គ្លេស ៖ ក្លិប​ទាំង​២០ នៅ​ក្រប​ខណ្ឌ Premier League បាន​ធ្វើការ​បោះ​ឆ្នោត​ជា​ឯកច្ឆ័ន្ទ ដើម្បី​ត្រឡប់​ធ្វើការ​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម​ឡើង​វិញ ខណៈ​មនុស្ស​ចំនួន៤​នាក់​ថ្មី​បន្ថែម​ទៀត​មក​ពី​ក្លិប​ចំនួន​៣​បាន​ធ្វើតេស្ត​រក​ឃើញ​មាន​វីរុស​កូ​វី​ដ​-១៩ ។

កីឡាករ ក្រុម​គ្រូបង្វឹក និង​បុគ្គលិក​សរុប​ចំនួន ១.០០៨ នាក់​ត្រូវ​បាន​ធ្វើតេស្ត​ក្នុង​ដំណាក់កាល​ទី ៣ ។ លី​គ​ធ្លាប់​បាន​បញ្ជាក់​ថា ការ​តេស្ត​ដំណាក់កាល​ទី ២ នៃ​គម្រោង «Project Restart» នឹង​ឃើញ​ថា កីឡាករ​ត្រឡប់​ទៅ​រក​ការ​ហ្វឹកហាត់​ជា​ក្រុម ប៉ុន្តែ​ត្រូវ​កាត់​បន្ថយ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ណាមួយ ដែល​មិន​ចាំបាច់​។ ដោយឡែក ការ​បន្ត​លី​គ​រដូវ​កាល​នេះ​ឡើង​វិញ កំពុង​បន្ត​ការ​ពិភាក្សា​។

រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ចំនួន១២នាក់​ហើយ ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន បន្ទាប់​ពី​ការ​ធ្វើតេស្ត​សរុប​ចំនួន ២,៧៥២ សម្រាប់​ក្លិប​ទាំងអស់​ក្នុង​លី​គ​កំពូល​មួយ​នេះ ។

កីឡាករ និង​បុគ្គលិក​របស់​ក្របខ័ណ្ឌ Premier League នឹង​បន្ត​ធ្វើតេស្ត​ពីរ​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ដោយ​ក្នុង​នោះ​ការ​ធ្វើតេស្ត​បាន​កើនឡើង​ពី​៥០​ទៅ​៦០​នាក់​ក្នុង​មួយ​ក្លិប សម្រាប់​ការ​តេស្ត​ដំណាក់កាល​ទី ៤ ។
ចំពោះ​កីឡាករ ឬ​បុគ្គលិក​ណា ដែល​តេស្ត​វិជ្ជមាន នឹង​ត្រូវ​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល
​មួ​យស​ប្តា​ហ៍​។

សូម​បញ្ជាក់​ថា ការ​សម្រេចចិត្ត​វិល​ត្រឡប់​មក​រក​ការ​ហ្វឹកហាត់​ជា​ក្រុម​វិញ ត្រូវ​បាន​ព្រមព្រៀង​គ្នា បន្ទាប់​ពី​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ក្លិប កីឡាករ អ្នកគ្រប់គ្រង សមាគម​បាល់ទាត់​អាជីព (PFA) សមាគម​អ្នកចាត់ការ​ទូទៅ (LMA) និង​រដ្ឋាភិបាល ៕ (ដកស្រង់​ចេញពី BBC)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ