ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិតកូន​ស្រី២នាក់ ក្រោយ​​ពួកនាង​ទៅឃ្វាលគោជាមួយឪពុក

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​ស្រី​២នាក់​បងប្អូនបង្កើត​​ទៅ​ឃ្វាលគោ​ជាមួយ​ឪពុក​ រួចបាន​ចុះ​ងូត​ទឹក​ស្ទឹង បណ្តាល​ឱ្យ​​លង់​​បាត់បង់ជីវិត​ទាំង​ពីរ​នាក់ ​បង្កការ​ភ្ញាក់​ផ្អើល​​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ទួល​ចាន់ ឃុំ​តាំងក្រសាំង…

ខេត្តកំពង់ធំ ៖ ក្មេង​ស្រី​២នាក់​បងប្អូនបង្កើត​​ទៅ​ឃ្វាលគោ​ជាមួយ​ឪពុក​ រួចបាន​ចុះ​ងូត​ទឹក​ស្ទឹង បណ្តាល​ឱ្យ​​លង់​​បាត់បង់ជីវិត​ទាំង​ពីរ​នាក់ ​បង្កការ​ភ្ញាក់​ផ្អើល​​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ទួល​ចាន់ ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​ ។

​ក្មេង​រង​គ្រោះ​​ទាំង២នាក់​ខាងលើ ​ក្នុងនោះម្នាក់​​ឈ្មោះ ឈ្មោះ ម៉ៅ ស្រី​ម៉ាស ភេទ​ស្រី អាយុ​១៤​ឆ្នាំ និង​​​ម្នាក់ទៀត​​ឈ្មោះ ម៉ៅ ស្រី​កា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ។ ក្មេង​ស្រីរងគ្រោះទាំង​២នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា​​ រស់នៅ​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការបំភ្លឺ​​ពី​ឪពុក​​របស់ក្មេង​ស្រីរងគ្រោះបាន​បញ្ជាក់​ថា​ ​នៅ​ព្រឹក​ថ្ងៃ​​​កើតហេតុ​ កូនស្រី​របស់​គាត់​ទាំង​ពីរ​នាក់ បាន​ទៅ​ឃ្វាលគោ​ជាមួយ​គាត់ ​ហើយ​ពួកនាង​បាន​ដេញគោ​អោយ​សី​ុ​ស្មៅ​នៅ​ម្ដុំ​បឹង​ពពេល រហូត​ដល់​វេលា​ម៉ោង​​កើតហេតុ​​ខាងលើ​ ស្រាប់តែ​ឃើញ​ឈ្មោះ ណុ​ល នេ​ត បាន​រត់​ម​​ប្រាប់​គាត់​ថា «ពូ​ៗ ​កូន​ពូ​ឯង​បាន​លង់ទឹក» ។

តាម​ប្រភពដដែលបានបន្ត​ថា នៅពេលឮគេប្រាប់​ដូច្នេះ ​គាត់​ក៏​បាន​នាំ​ឈ្មោះ ចេ​ន ទឹម ភេទ​ប្រុស និង​មាន​មនុស្ស​ជា​ច្រើន​ទៀត បាន​ជិះ​ម៉ូតូ​​ទៅ​ដល់​កន្លែង​កើតហេតុ បន្ទាប់មក​គាត់​ជា​ឪពុក​ក៏​បាន​ចុះ​មុជទឹក​រាវរក​កូន​ទាំង​ពីរ​នាក់ ពេល​នោះ​គាត់​ក៏​បាន​ស្រែកហៅ​គេ​អោយ​ជួយ​ចុះ​ទឹក​រាវ​រកបាន​ប្រហែល​១០​នាទី​ក្រោយមក ក៏​ប្រទះ​​ឃើញ​កូនស្រី​ម្នាក់​ឈ្មោះ​ម៉ៅ ស្រី​កា ហើយ​ក៏​បាន​យក​មក​ដាក់​នៅ​លើគោក បន្ទាប់​មក​ក៏​ចុះ​រាវរក​កូនស្រី​ឈ្មោះ​ម៉ៅ ស្រី​មាស បន្ត​ទៀត លុះ​បាន​ប្រហែល​៥​នាទី​ក្រោយ ក៏បាន​​ប្រទះ​​ឃើញនៅ​ចំងាយ​ពី​គ្នា​ប្រហែល​១៥​ម៉ែត្រ ​នៅ​ចំណុច​ទឹក​មាន​ជំរៅ​ប្រហែលជា​៣​ម៉ែត្រ ។

តាម​ប្រភពដដែលបានបន្ត​ទៀត​ថា ពេល​រក​ឃើញ​កូន​ទាំង​ពីរ​នាក់​រួច​ហើយ ក៏​បាន​នាំ​គ្នា​ធ្វើ​ចលនា​រលាក់​ចុះឡើង​ៗ តែ​ពួក​នាង​នៅ​តែ​មិនដឹង​ខ្លួន ក៏​នាំ​គ្នា​ដឹក​​តាម​ម៉ូតូ​យក​ទៅ​មណ្ឌល​សុខភាព​ទាំង​ពី​នាក់​តែ​ម្ដង រហូត​ដល់​១១​​ព្រឹកថ្ងៃ​ដដែល​ គ្រូពេទ្យ​បាន​ដាក់​ខ្យល់​អុក​សី​ុ​សែនឱ្យ​ពួកនាង​​ទាំង​ពីរ​នាក់​ លុះ​បាន​ប្រហែល​២០​នាទីក្រោយមក​ គ្រូពេទ្យ​បាន​ប្រាប់​គាត់​ថា «គ្មាន​​សង្ឃឹម​​ទេ ពួកនាង​បាត់បង់ជីវិត​​បាត់ទៅ​ហើយ» ។ គ្រាន់តែឮគ្រូពេទ្យ​ប្រាប់បែបនេះភ្លាម​ ធ្វើ​ឲ្យ​ពួក​គាត់​ជា​ឪពុក​ម្តាយ​ស្ទើ​រ​គាំ​បេះដូង​ស្លាប់​ទៅ​តាម​កូន​ទៅ​ហើយ​ ។ បន្ទាប់​មក​ពួក​គាត់​ជា​ឪពុក​ម្តាយ និង​សាច់ញាតិ ក៏​ដឹក​​សព​កូនស្រី​ទាំង​ពីរ​នាក់​តាម​រថយន្ត​មន្ទីរ​ពេទ្យ​មណ្ឌល​សុខភាព​តាំង​ក្រសាំង ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើភ្លាម​ កម្លាំង​ជំនាញបាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល និង​ក្រុមប្រឹក្សា​ឃុំ​មេ​ភូមិ ចុះ​ទៅ​ដល់ទី​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​កន្លែង​កើតហេតុ​ និង​​ក្មេងស្រីរងគ្រោះ ជាលទ្ធផលរកឃើញ​ថា នៅ​លើ​ដងខ្លួន​ក្មេងស្រីរងគ្រោះទាំង​​​២នាក់​​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ក្រោយ​ពិនិត្យ​​រួចរាល់​ ក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ