ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជាង១០នាក់​កំពុងពពាក់ពពូនគ្នា​ក្នុង​ដីឡូត៍ចម្ការពុទ្រា ត្រូវសមត្ថកិច្ច​បង្ក្រាប​​ជាក់ស្តែង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ ក្នុង​ចំណោមគ្នាជាង​១០នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង​ភ្លាម​ៗ ខណៈ​នាំ​គ្នា​ពពាក់ពពូន​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ចំណុច​ដី​ឡូ​តិ៍​ចំការ​ពុទ្រា ស្ថិត​ក្នុងភូមិ​ឬ​ស្សី​៣…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ ក្នុង​ចំណោមគ្នាជាង​១០នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង​ភ្លាម​ៗ ខណៈ​នាំ​គ្នា​ពពាក់ពពូន​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ចំណុច​ដី​ឡូ​តិ៍​ចំការ​ពុទ្រា ស្ថិត​ក្នុងភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៣និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ចំណែក​បក្ខ​ពួក​ជា​ច្រើន​នាក់​ផ្សេង​ទៀត​​​បានរត់គេចខ្លួន​បាត់​ ។

ជនសង្ស័យ​ទាំង​៣​នាក់រួម​មាន ១-ឈ្មោះ​កុក វ​ណ្ណា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣, ២-​ឈ្មេ​ាះ ជា វ៉ា​ន់​ថេ​ង ភេទ​ប្រុស និង​៣​-ឈ្មេ​ាះ សូ តុលា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ ជនសង្ស័យ​ទាំង​២​នាក់ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ ។

​តាម​​ប្រភពពី​មន្ត្រី​សមត្ថកិច្ច​​បាន​អោយ​ដឹង​ថា ដោយ​ទទួល​បាន​​សេចក្តី​រាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ ថា​ តែង​មាន​ក្រុមបងធំ​បង​តូច​ពពាក់​ពូន​គ្នា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ញឹកញាប់ នៅ​ចំណុច​ខាងលើ​រួច​មក ទើប​កម្លាំង​នគរបាល​ខណ្ឌ ដោយ​មាន​បញ្ជា​ពី​លោក​អធិការ​នគរបាល​ខណ្ឌ បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ​បានចុះ​ដល់ចំណុច​ទី​តាំង​ខាងលើ ​ដើម្បី​​បង្ក្រាប​ជាក់ស្តែង​ ​ខ​ណៈពេល​ចុះ​បង្ក្រាប​​នោះ​ គឺឃើញ​​មាន​ជនសង្ស័យ​ជាង​១០​នាក់ ប៉ុន្តែ​សមត្ថកិច្ច​ដេញចាប់​ឃាត់​បាន​តែ​៣​នាក់​ប៉ុ​​ណ្ណោះ​ ​ចំណែក​​អ្នក​ផ្សេង​ៗ​​ទៀត​បាន​​នាំគ្នា​រត់គេច​បាត់​ស្រមោល​ ។

តាម​ប្រភពពី​នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ លោក​ណេ​ង សា​មឿ​ន ​​បាន​ឱ្យ​​ដឹង​ថា ក្រោយ​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​​ទាំង​​៣នាក់​ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់​ប៉ុស្តិ៍​មូលដ្ឋាន​ដើម្បី​សាកសួរ ហើយ​ក្រោយ​ធ្វើ​ការ​សាកសួរ​យ៉ាង​ល្អិតល្អន់​រួច​មក រក​ឃើញ​ថា មាន​តែ​ជនសង្ស័យ​ម្នាក់​​ណ្ណោះ​​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន ព្រេ​ាះអំ​ឡុង​ពេល​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប គឺ​ដកហូត​បាន​ថ្នាំ​ញៀន​នៅ​លើ​ខ្លួន​គេ​តែ​ម្នាក់​ប៉ុ​ណ្ណោះ​ ខ​ណៈ២​នាក់​ផ្សេង​ទៀត​ពំ​ុ​មាន​ថ្នាំ​ញៀន​ឡើយ ។

លោកនាយ​ប៉ុស្តិ៍​​បាន​បន្ត​ថា ជនសង្ស័យ​​ចំនួន​២​នាក់ (​ឈ្មេ​ាះ ជា វ៉ា​ន់​ថេ​ង និង ឈ្មេ​ាះ​សូ តុលា) គឺ​ត្រូវ​បាន​ធ្វើការ​អប់រំ និង​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​វិញ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​រក​មិនឃើញ​មាន​​សារធាតុ​ញៀន​ក្នុង​ខ្លួន​​របស់​ពួក​គេ ។ ម្យ៉ាងវិញទៀត​ ក្នុង​ចំណោម​ពួក​គេ​ទាំង​២​នាក់ មាន​ម្នាក់​មាន​សតិ​ពំ​ុ​សូវ​គ្រប់​ផង​ដែរ និង​ម្នាក់​ទៀត​គ្រាន់​តែ​ជា​អ្នក​ដើរ​កាត់​ទី​​នោះ​​ស្រប​ពេល​សមត្ថកិច្ច​កំពុង​បើក​ការ​បង្ក្រាប​​តែ​ប៉ុណ្ណោះ​ ។

ក្នុង​ការ​ចុះ​បង្ក្រាបករណី​​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀនប្រភេទ​ម្សៅ​​ក្រាម​ស​ថ្លា​១៦​កញ្ចប់ , ដាវ​២​ដើម​, ដែកកេស​២​ដើម​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ឃំ​ុ​ខ្លួន​បណ្ណោះ​​អាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​២ រង​់​ចាំ​កសាង​សំណំ​ុ​រឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ