ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគរយ​កាន់តែ​ខ្ពស់​សម្រាប់ Bayern ក្រោយ​ឆក់​បាន​៣​ពិន្ទុ​ពី Dortmund

3 ឆ្នាំ មុន

ក្រុម Borussia Dortmund ទទួល​រង​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង ដោយ​ចាញ់​ក្រុម​ភ្ញៀវ Bayern Munich ដោយ​លទ្ធផល ១-០ ក្នុង​ជំនួប​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី…

ក្រុម Borussia Dortmund ទទួល​រង​បរាជ័យ​ក្នុងផ្ទះ​ខ្លួនឯង ដោយ​ចាញ់​ក្រុម​ភ្ញៀវ Bayern Munich ដោយ​លទ្ធផល ១-០ ក្នុង​ជំនួប​ដ៏​ធំ​ប្រចាំ​ស​ប្តា​ហ៍​ទី ២៨ នៃ​ក្រប​ខណ្ឌ Bundesliga ។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន​គ្មាន​អ្នកគាំទ្រ​ទស្សនា Westfalenstadion ក្រុម​ភ្ញៀវ​បាន​បើក​ការ​នាំមុខ​មុន ដែល​រកបាន​ដោយ​ខ្សែការពារ Joshua Kimmich នៅ​នាទី​៤៣ ចុង​វគ្គ​ទី​មួយ ។ មួយ​គ្រាប់​នេះ​បាន​រក្សា​រហូត​ដល់​បញ្ចប់​ការ​ប្រកួត ដោយ​ធ្វើ​ឲ្យ​ក្រុម Bayern Munich មាន ៦៤​ពិន្ទុ​ផ្តាច់ខ្លួន​ចំនួន ៧​ពិន្ទុ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​លើ​ក្រុម Borussia Dortmund ។

ក្រុម​លោក Hansi Flick កាន់តែ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​គ្រង​ជើងឯក Bundesliga រដូវ​កាល​នេះ ខណៈ​នៅ​សល់​តែ​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​រដូវ​កាល ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ លោក Lucien Favre គ្រូបង្វឹក​ក្រុម​ម្ចាស់ផ្ទះ បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​គិត​ថា​ពួក​យើង​ធ្វើ​បាន​ល្អ​សម្រាប់​ប្រកួត​នេះ ។ យើង​អាច​ឈ្នះ ឬ​យ៉ាង​ហោច​ណាស់​ក៏​ទទួល​បាន​លទ្ធផល​ស្មើគ្នា​ដែរ​។ វា​នឹង​ពិបាក​ក្នុង​ការ​ប្រជែង​ដណ្តើម​ជើងឯក​។ ដើម្បី​ទទួល​បាន ៧ ពិន្ទុ​ក្នុង ៦ ប្រកួត​បន្ទាប់ នោះ​វា​ពិតជា​រឿង​ដ៏​លំបាក​ណាស់​» ។

ដោយឡែក​គ្រូបង្វឹក​ក្រុម​ភ្ញៀវ លោក Hansi Flick ក៏​បាន​ថ្លែង​ឱ្យ​ដឹង​ថា «​យើង​ចង់​ឈ្នះ និង​បោះ​ជំហាន​ទៅ​មុខ​ក្នុងថ្ងៃនេះ​។ យើង​បាន​ទទួល​ជោគជ័យ​។ ខ្ញុំ​ពិតជា​រីករាយ​ជាមួយនឹង​ការ​លេង​របស់​កូនក្រុម​។ យើង​បាន​ធ្វើការ​ផ្តោតអារម្មណ៍​ខ្ពស់ និង​ការ​ប្រុង​ប្រយ័ត្ន​បំផុត​។ គុណភាព​ខ្ពស់​របស់​ក្រុម​យើង​គឺ​មាន​ទាំង​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​ផ្ទាល់​» ។

ងាក​មក​កាន់​អ្នករក​ជ័យជម្នះ​សម្រាប់​ជំនួប​នេះ Joshua Kimmich ក៏​បាន​ថ្លែង​ឱ្យ​ដឹងផង​ដែរ​ថា «​ឥឡូវ​យើង​មាន​ឪ​កាស​ល្អ​ជាង​ក្រុម Dortmund ។ វា​ប្រៀប​ដូច​ជា​រឿង​ដ៏​ឃោរឃៅ​មួយ​នៅ​ថ្ងៃនេះ​។ វា​នឹង​មានការ​លំបាក​ខាង​ផ្លូវចិត្ត​សម្រាប់ Dortmund ។ ហើយ​ពួក​យើង​ត្រូវ​តែ​បន្ត​ធ្វើ​បែប​នេះ សម្រាប់​ប្រកួត​បន្ទាប់​»៕ (ដកស្រង់​ចេញពី fcbayern)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ