ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហព័ន្ធ​បាល់ទាត់​ហៃ​ទីម្នាក់​ជាប់ចោទ​បង្ខំកីឡាការិនី​ឱ្យរួមភេទ​

3 ឆ្នាំ មុន

សាធារណរដ្ឋ​ហៃ​ទី ៖ ប្រធាន​សហព័ន្ធ​បាល់ទាត់​ហៃ​ទី​លោក Yves Jean-Bart ត្រូវ​បាន​បញ្ឈប់​ពីមុខ​តំណែង​បណ្តោះអាសន្ន​រយៈពេល​៩០​ថ្ងៃ បន្ទាប់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ចាត់​វិធាន ក្រោយ​មានការ​ចោទប្រកាន់​ពី​បទ…

សាធារណរដ្ឋ​ហៃ​ទី ៖ ប្រធាន​សហព័ន្ធ​បាល់ទាត់​ហៃ​ទី​លោក Yves Jean-Bart ត្រូវ​បាន​បញ្ឈប់​ពីមុខ​តំណែង​បណ្តោះអាសន្ន​រយៈពេល​៩០​ថ្ងៃ បន្ទាប់​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​ចាត់​វិធាន ក្រោយ​មានការ​ចោទប្រកាន់​ពី​បទ បង្ខំ​កីឡាការិនី​បាល់ទាត់​វ័យ​ជំទង់​មួយ​ចំនួន​ឱ្យ​រួម​ភេទ​ជាមួយ​លោក ។

FIFA បាន​សម្រេច​ព្យួរការងារ​លោក Yves Jean-Bart ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​លើ​បទចោទប្រកាន់​ជុំវិញ​ប្រធាន​សហព័ន្ធ​វ័យ​៧៣​ឆ្នាំ​រូប​នេះ បាន​គំរាម​លើ​កីឡាការិនី​បាល់ទាត់​ជំទង់​មួយ​ចំនួន ឱ្យ​រួម​ភេទ​ជាមួយ​លោក នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហាត់​ជាតិ Croix-des-Bouquets ។

លោក​ Yves Jean-Bart ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា «Dadou» បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​ការ​ចោទប្រកាន់​ខាងលើ​។ រឿងហេតុ​ដែល​ត្រូវ​បាន​ចោទប្រកាន់ ត្រូវ​បាន​គេ​យល់​ថា​បាន​កើតឡើង​កាលពី​៥​ឆ្នាំ​មុន ។

សូម​រំលឹក​ថា រឿងរ៉ាវ​នេះ ត្រូវ​បាន​កាសែត The Guardian រាយការណ៍​ជា​លើក​ដំបូង​កាលពី​ខែ​មុន​។ ចាប់តាំងពី​ពេល​នោះ​មក បុគ្គលិក​ជា​ច្រើន នៅ​សហព័ន្ធ​បាល់ទាត់​ហៃ​ទី ត្រូវ​បាន​ចៅក្រម​កោះហៅ ដើម្បី​ធ្វើការ​សាកសួរ ។

លោក Keramuudin Karim

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​មន្ត្រីជាន់ខ្ពស់​របស់ FIFA បាន​ជួប​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​រំលោភ​ផ្លូវភេទ​។ ដោយ​កាលពី​ខែមិថុនា​ឆ្នាំ ២០១៩ អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​លោក Keramuudin Karim ត្រូវ​បាន​ជាប់​បម្រាម​មួយ​ជីវិត បន្ទាប់​ពី​មានការ​ចោទប្រកាន់​ថា​លោក​បាន​រំលោភ​បំពាន​ផ្លូវភេទ លើ​កីឡាករ​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​នារី ៕ (ដកស្រង់​ចេញពី theguardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ