ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពេល​នេះ ពាន​លី​គ និង​ពាន​សម្ដេច ហ៊ុន សែន មិន​ទាន់​កំណត់​ថ្ងៃ​ប្រកួត​​​នៅឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្លិប​បាល់ទាត់​ទាំង​១៣ ស្តី​អំពី​ការ​រៀបចំ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្លិប​បាល់ទាត់​ទាំង​១៣ ស្តី​អំពី​ការ​រៀបចំ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០២០ ក្រោយ​ពី​សម្រាក​អស់​រយៈពេល​ជា​ច្រើន ខែ​ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ។

ក្រោយ​កិច្ចប្រជុំ​បាន​បញ្ចប់ សហព័ន្ធ​បាល់​ទាត់​កម្ពុជា​មិន​ទាន់​ប្រកាស​អំពី​ការ​កំណត់​ថ្ងៃ​ប្រកួត​វិញ​នៅឡើយ​នោះ​ទេ ដោយសារ​តែ​មាន​ករណី​ឆ្លង​ថ្មី​បន្ថែម​ទៀត ប៉ុន្តែ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ជម្រាប​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ ដោយ​យោង​តាម​ចំណារ​ឯកភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចុះ​ថ្ងៃ​ទី​២១ ឧសភា ក្រោយ​ក្រសួង​សុខាភិបាល ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​កិច្ចប្រជុំ​រួច​ឱ្យ​មាន​សកម្មភាព​កីឡា​ឡើង​វិញ ។

ដូច្នេះ​ហើយ ការ​ប្រកួត​ក្រប​ខណ្ឌ​បាល់ទាត់​លំដាប់​កំពូល​របស់​កម្ពុជា Metfone Cambodian League ស​ប្ដា​ហ៍​ទី​៦ រួម​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន នា​វគ្គ​៨​ក្រុម ថ្នាក់​ខេត្ត​អាច​វិល​មក​វិញ​ពេល​ណា​រង់ចាំ​សេចក្តី​ប្រកាស​ជា​សាធារណៈ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ធ្វើការ​​សម្រេច ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ខាងលើ​នា​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ