ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទូរស័ព្ទ​បង្កើត​ឡើង​ដោយ​នរណា និង​មានកំណើត​នៅ​ពេល​ណា?

10 ឆ្នាំ មុន

ទូរស័ព្ទ​គឺជា​ឧបករណ៍​ទូរគមនាគមន៍​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​សន្ទនា​ជា​សំឡេង​ទៅ​កាន់​ដៃគូ​ម្ខាង​ទៀត​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា ។ តើ​ទូរស័ព្ទ​មានកំណើត​តាំងពី​ពេល​ណា?

ទូរស័ព្ទ​គឺជា​ឧបករណ៍​ទូរគមនាគមន៍​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​សន្ទនា​ជា​សំឡេង​ទៅ​កាន់​ដៃគូ​ម្ខាង​ទៀត​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា ។ តើ​ទូរស័ព្ទ​មានកំណើត​តាំងពី​ពេល​ណា?

ទូរស័ព្ទ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៧៦ ដោយ​លោក​អា​ឡិច​ហ្ស​ង់​ឌ័​រ ក្រា​ហាម​ប៊ែ​ល ជនជាតិ​អាម​រិ​ក​ដើម​កំណើត​ស្កុ​តលែ​ន ជា​អ្នក​វិទ្យាសាស្ត្រ​,​វិស្វករ និង​ជា​សាស្ត្រាចារ្យ​បង្រៀន​មនុស្ស​គរ និង​ជំនួយការ​របស់​លោក​ឈ្មោះ​Thomas A.Watson ជនជាតិ​អា​មេ​រិ​ក ។

 លោក​អា​ឡិច​ហ្ស​ង់​ឌ័​រ ក្រា​ហាម​ប៊ែ​ល កើត​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​១៨៤៧ នៅ​ទីក្រុង​Edinburg ប្រទេស​ស្កុ​តលែ​ន និង​ស្លាប់​នៅ​ថ្ងៃ​ទី​២ សីហា ឆ្នាំ ១៩២២ ក្នុង​ខេត្ត​Nova Scotia ប្រទេស​កា​ណា​ដា ដោយសារ​ជំងឺ​ទឹកនោមផ្អែម ។

អ្នកស្រី Mabel Gardiner Hubbard ជា​ប្រពន្ធ និង​ម្តាយ​របស់​លោក​អា​ឡិច​ហ្ស​ង់​ឌ័​រ​សុទ្ធតែ​ជា​មនុស្ស​គរ ដូច្នេះ​ហើយ​ទើប​ជំរុញ​ឱ្យ​លោក​ព្យាយាម​បង្កើត​ទូរស័ព្ទ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​របស់​មនុស្ស​ទូទៅ ។

លោក​Bell ពិសោធន៍​ឧបករណ៍​ទូរស័ព្ទ​របស់​លោក​ដំបូង​ដោយ​និយាយ​ទៅ​កាន់​ជំនួយការ​លោក Watson ស្ថិត​នៅ​ក្បែរ​បន្ទប់​របស់​លោក​ថា «​លោក Watson មក​ទី​នេះ​…​ខ្ញុំ​ចង់​ជួប​លោក​» ។

ក្រុមហ៊ុនទូរស័ព្ទ​របស់​លោក​Bell បាន​ដំណើរការ​ក្នុង​ឆ្នាំ​១៨៧៨ មានឈ្មោះ​ពេញ​American Telephone and Telegraph Company បច្ចុប្បន្ន​ឈ្មោះ​ជា​អក្សរ​កាត់​AT&T មាន​មូលដ្ឋាន​នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ៕