ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ធ្លាក់​កូដ​ខ្លាំង នៅ​ប្រទេស​អុីតា​លី

3 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​របស់​ប្រទេស​អ៊ី​តា​លី បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ចំនួន​ករណី​សកម្ម​របស់​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី បាន​ធ្លាក់​ចុះ​មក​ត្រឹមតែ…

ប្រទេស​អ៊ី​តា​លី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​របស់​ប្រទេស​អ៊ី​តា​លី បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ថា ចំនួន​ករណី​សកម្ម​របស់​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី បាន​ធ្លាក់​ចុះ​មក​ត្រឹមតែ ៥២,៩៤២​ករណី​តែ​ប៉ុណ្ណោះ​។

ចំនួន​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដែល​វា​ធ្លាក់​ចុះ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ករណី​ខ្ពស់​បំផុត ដែល​ត្រូវ​បាន​កត់ត្រា​ក្នុង​កំឡុង​ពេល​កំពូល​នៃ​ជម្ងឺ​រាតត្បាត​ដែល​មាន​ចំនួន ១០៨,២៥៧​ករណី​កាលពីមុន​។

មាន​អ្នក​បាត់បង់​ជីវិត​ចំនួន ៧៨​នាក់​ក្នុង​ថ្ងៃ​កន្លង​មក ដែល​វា​មានការ​កើនឡើង​តិចតួច ០.២៤% ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ៣២,៩៥៥​នាក់​។

ចាប់តាំងពី​ថ្ងៃ​ច័ន្ទ មនុស្ស​ចំនួន ២,៦៧៧​នាក់ បានជា​សះស្បើយ​ពី​វីរុស ដែល​នាំ​ឱ្យ​ចំនួន​អ្នក​បានជា​សះស្បើយ​សរុប​មាន​ដល់ ១៤៤,៦៥៨​នាក់​។ ក៏​មាន​អ្នកជំងឺ​ចំនួន ៥២១​នាក់​ដែរ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​ជំងឺ​ធ្ងន់​នៅឡើយ​។

យោង​តាម​តួលេខ​របស់​ទីភ្នាក់ងារ​ការពារ​ជន​ស៊ី​វិល​អ៊ី​តា​លី​ចុង​ក្រោយបង្អស់ បានឱ្យ​ដឹង​ថា ចំនួន​ករណី​សរុប​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី បច្ចុប្បន្ន​មាន​ចំនួន ២៣០,៥៥៥​ករណី ដែល​មាន​ករណី​ថ្មី ៣៩៧​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ