ប្រកាស​ប្រមូល​ពន្ធ​ប្រចាំឆ្នាំ​២០២០​លើ​យានយន្ត​នឹង​អនុវត្ត​ចាប់ពី​ដើមខែ​មិថុនា​


រាជធានី​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដាបាន​​ប្រកាស​ឲ្យ​ដឹង​ថា ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០ នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ​តទៅ​។

យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​បាន​បញ្ជាក់​ថា សម្រាប់​ការ​បង់ពន្ធ​ក្នុង​ឆ្នាំ​២០២០​នេះ ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​នៅ​សាខា​ពន្ធដា​ខេត្ត ខណ្ឌ ឬ​នៅ​តាម​ធនាគារឯកជន​ដែល​បាន​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ដូច​ជា​៖ ធនាគារ​កា​ណា​ឌី​យ៉ា ធនាគារ អេ​ស៊ី​លី​ដា ធនាគារ​វឌ្ឍនៈ និង​ធនាគារ​កម្ពុជា​សាធារណៈ​ជាដើម​។

ចំពោះ​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​ដែល​ជា​អាណាព្យាបាល ឬ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ យានយន្ត​ដែល​ត្រូវ​បាន​លើកលែង​ពន្ធ ត្រូវ​ស្នើ​សុំ​មក​អគ្គនាយកដ្ឋាន​ពន្ធដា​ ដើម្បី​ទទួល​បាន នូវ​លតា​ប​ត្រ​បង់ពន្ធ​(​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​) ដោយ​ភ្ជាប់​ជាមួយ​នូវ​បញ្ជី​សារពើ​ភណ្ឌ​យានយន្ត​របស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព ដែល​បាន​ស្នើ​សុំ​នោះ​។

អគ្គនាយកដ្ឋាន​ពន្ធដា​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២១​តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ​ការ​ប្រកាស បង់ពន្ធ និង​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយ​ណា ដែល​មិន​ទាន់​បាន​ប្រកាស​បង់ពន្ធ តាម​ច្បាប់​ស្តី​ពី​សារពើពន្ធ​ជា​ធរមាន​។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​​លោក​ ឈួ​ន វ៉​ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​បច្ចុប្បន្ន យានយន្ត​គ្រប់​ប្រភេទ​ដែល​បាន​ចុះបញ្ជី​រួចរាល់​មាន​សរុប​ជិត​៦​លាន​គ្រឿង ក្នុង​នោះ​រថយន្ត​មាន​ប្រហែល​២០​ភាគរយ ស្មើនឹង​ជិត​១​លាន​គ្រឿង ចំណែក​នៅ​សល់​៨០​ភាគរយ​ទៀត ជា​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ