គ្រូ Bayern ថា Haaland មិនទាន់អាចប្រៀបធៀបជាមួយ Lewandowski បានទេ
ប្រទេសអាល្លឺម៉ង់ ៖ លោក Hans-Dieter Flick គ្រូបង្វឹកក្រុម Bayern Munich បានលើកឡើងថាខ្សែប្រយុទ្ធ Erling…
ប្រទេសអាល្លឺម៉ង់ ៖ លោក Hans-Dieter Flick គ្រូបង្វឹកក្រុម Bayern Munich បានលើកឡើងថាខ្សែប្រយុទ្ធ Erling…
ប្រទេសអាល្លឺម៉ង់ ៖ លោក Hans-Dieter Flick គ្រូបង្វឹកក្រុម Bayern Munich បានលើកឡើងថាខ្សែប្រយុទ្ធ Erling Haaland មិនទាន់អាចប្រៀបធៀបទៅនឹងខ្សែប្រយុទ្ធ Robert Lewandowski បាននៅឡើយទេ ។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់រូបនេះ ក៏មិនបដិសេធ ហើយជឿថាខ្សែប្រយុទ្ធវ័យក្មេង Erling Haaland របស់ក្រុម Borussia Dortmund នឹងក្លាយជាកីឡាករកំពូលលំដាប់ពិភពលោក ។
លោក Hans-Dieter Flick បានថ្លែងប្រាប់អ្នកយកព័ត៌មានថា «វាទើបតែជារដូវកាលទី១ របស់ Haaland ដូច្នេះការប្រៀបធៀបគេឥឡូវនេះ គឺវាលឿនពេកហើយ» ។
បុរសវ័យ ៥៥ឆ្នាំរូបនេះ បានបន្ថែមទៀតថា«Robert តែងតែស្ថិតក្នុងកម្រិតកីឡាករលំដាប់ពិភពលោក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែ Haaland គឺជាកីឡាករវ័យក្មេងមានទេពកោសល្យដ៏អស្ចារ្យ និងទាក់ទាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ។គេជាកីឡាករវ័យក្មេង ដែលប៉ិនប្រសព្វក្នុងការបញ្ចប់ទី»។
សូមរលឹកជូនថា ចាប់តាំងពីផ្ទេរពីក្រុម Red Bull Salzburg មកចូលរួមជាមួយក្រុម Borussia Dortmund កាលឆ្នាំ ២០១៩ កីឡាករ Erling Haaland រកបាន ១៣គ្រាប់ពីការបង្ហាញខ្លួនចំនួន ១៣ប្រកួតនៅគ្រប់កម្មវិធី នឹងបានបំបែកកំណត់ត្រាមួយចំនួនក្នុងក្របខណ្ឌ Bundesliga ផងដែរ។
សូមបញ្ជាក់ថា ក្រុម Borussia Dortmund នឹងទ្វារកីឡដ្ឋាន Westfalenstadion របស់ខ្លួនទទួលស្វាគមន៍ក្រុម Bayern Munich ដែលជាជំនួបសប្តាហ៍ទី២៨ នៃក្របខណ្ឌ Bundesliga ៕ (ដកស្រង់ចេញពី Goal.com)
ចែករំលែកព័តមាននេះ