ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​បាន​ធ្វើ​បាតុកម្ម ខណៈ​ថៅកែ​មិន​ធ្វើ​តាម​សន្យា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ ឃែ​ន​ធើ​រេ​ន បាន​បន្ត​ធ្វើ​បាតុកម្ម បន្ទាប់​ពី​រោងចក្រ​មិន​ព្រម​ឯកភាព​ជាមួយ​តំណាង​សហជីព និង​តំណាង​ក្រសួង​ការងារ ។ នេះ បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ កម្មករ​-​កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ ឃែ​ន​ធើ​រេ​ន បាន​បន្ត​ធ្វើ​បាតុកម្ម បន្ទាប់​ពី​រោងចក្រ​មិន​ព្រម​ឯកភាព​ជាមួយ​តំណាង​សហជីព និង​តំណាង​ក្រសួង​ការងារ ។ នេះ បើ​តាម​លោក ប៉ាវ ស៊ីណា ។

លោក លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្ម​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០២០​ថា​កម្មករ​-​កម្មការិនី​នៅ​រោងចក្រ​កាតដេរ ឃែ​ន​ធើ​រេ​ន នៅ​តែ​បន្ត​ការ​ធ្វើ​កូដកម្ម ដោយសារ​តែ​ភាគី​ក្រុមហ៊ុន​បាន​សន្យា​ថា ប្រាក់​ឈ្នួល​ដែល​នៅ​សល់​ក្រុមហ៊ុន​នឹង​បើក​ជូន​បងប្អូន​ជា ២​វគ្គ បើក​ជូន​ទី​១ នៅ​ថ្ងៃ​ទី​២៨​នេះ និង​លើក​ទី​២ បើក​ជូន​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា​ខាង​មុខ តែ​ក្រុមហ៊ុន​មិន​ឯកភាព​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​តំណាង​សហជីព កម្មករ និង​មន្ត្រី​សម្របសម្រួល​របស់​ក្រសួង​ការងារ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​កម្មករ​លែង​មាន​ទំនុកចិត្ត​ចំពោះ​ក្រុមហ៊ុន​នេះ​ទើប​កម្មករ​នៅ​តែ​បន្ត​ការ​ធ្វើ​កូដកម្ម ។

លោក​ថា កម្មករ​រោងចក្រ ឃែ​ន​ធើ​រេ​ន ផ្ទុះ​ការ​តវ៉ា ករណី​ថៅកែ​បើកប្រាក់​ឈ្នួល​មិន​គ្រប់ កាល​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២០ ដោយ​បាតុកម្ម​នេះ​មាន​កម្មករ​-​កម្មការិនី ប្រមាណ​ជាង​៣០០​នាក់ បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ ឃែ​ន​ធើ​រេ​ន ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង បាន​នាំ​គ្នា​ការ​តវ៉ា មិន​ព្រម​ធ្វើការ ដោយសារ​តែ​ក្រុមហ៊ុន​បើកប្រាក់​ឈ្នួល​ឲ្យ​មិន​គ្រប់ និង​តែងតែមាន​ភាពយឺត​យ៉ាវ ។

លោក​បន្ត​ថា តំណាង​សហជីព​ចលនា​កម្មករ ដែល​បម្រើ​ការងារ​នៅ​រោងចក្រ​ខាងលើ​បាន​ឲ្យ​ដឹង​ថា សម្រាប់​កម្មករ​ដែល​ត្រូវ​បាន​ព្យួរការងារ​ខាង​ក្រុមហ៊ុន​បើកប្រាក់​ឈ្នួល​ឲ្យ​បាន​តែ ១២ ដុល្លារ​ប៉ុណ្ណោះ ចំណែក​បងប្អូន​កម្មករ​ដែល​ធ្វើការ​រយៈពេល​១​ខែ​ពេញ ខាង​ក្រុមហ៊ុន​បើក​ឲ្យ​បាន​តែ​៣០​ដុល្លារ​ប៉ុណ្ណោះ ដែល​តួលេខ​នេះ​មិន​គ្រប់​ទៅ​តាម​ប្រាក់​ឈ្នួល​ដែល​ពួក​គាត់​ត្រូវ​ទទួល​បាន​នោះ​ទេ ។

ប្រភព​បន្ត​ថា នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ថៅកែ​រោងចក្រ ឃែ​ន​ធើ​រេ​ន តែងតែ​បើកប្រាក់​ឈ្នួល​ជូន​បងប្អូន​កម្មករ​យឺតយ៉ាវ និង​មិន​គ្រប់ ជា​ហេតុ​នាំ​ឲ្យ​កម្មករ​ផ្ទុះ​ការ​តវ៉ា​មិន​ព្រម​ធ្វើការ​ជា​បន្តបន្ទាប់ ដោយ​ទាមទារ​ឲ្យ​មានការ​បើកប្រាក់​ឈ្នួល​ឲ្យ​បាន​គ្រប់ និង​ទៀងទាត់​ដូច កាលពី​ពេល​កន្លង​មក ។

សូម​ជម្រាប​ជូន​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ឃែ​ន​ធឺ​រេ​ន មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​មាន​កម្មករ​សរុប​ចំនួន ៩៩៥ នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ