ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lydia និង​ស្វាមី​ទទួល​បាន​ពានរង្វាន់​ពី WBC ក្រោយជាសះស្បើយកូវីដ១៩

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រុមប្រឹក្សា​ប្រដាល់​ពិភពលោក (WBC) បាន​ផ្តល់​មេដាយ​កិត្តិយស​ដល់​ជនជាតិ​ថៃ ៣​រូប​ជាមួយនឹង​ពានរង្វាន់​វីរបុរស​នៃ​មនុស្សជាតិ​របស់ WBC ក្នុង​ពិធី​មួយ​នៅ​ឯ​ទីក្រុង​បាងកក កាលពី​យប់​ថ្ងៃ​សៅរ៍ ដោយ​លោក…

ប្រទេស​ថៃ ៖ ក្រុមប្រឹក្សា​ប្រដាល់​ពិភពលោក (WBC) បាន​ផ្តល់​មេដាយ​កិត្តិយស​ដល់​ជនជាតិ​ថៃ ៣​រូប​ជាមួយនឹង​ពានរង្វាន់​វីរបុរស​នៃ​មនុស្សជាតិ​របស់ WBC ក្នុង​ពិធី​មួយ​នៅ​ឯ​ទីក្រុង​បាងកក កាលពី​យប់​ថ្ងៃ​សៅរ៍ ដោយ​លោក Pol Gen Kovid Bahkdibhumi អនុប្រធាន WBC ជា​អ្នក​ប្រគល់​រង្វាន់​ដល់​អ្នក​ទាំង​បី​ផ្ទាល់ ។

បុគ្គល​ទាំង ៣​រូប​ដែល​បាន​ទទួល​មេដាយ​កិត្តិយស​នេះ​រួម​មាន​៖ លោក​វេជ្ជបណ្ឌិត Wichai Techasathit រួម​ជាមួយ​តារា​សម្តែង និង​តារា​ចម្រៀង គឺ​​លោក Matthew Deane និង​ភរិយា គឺ​​នាង Lydia Sarunrat Deane ។ ការ​ផ្តល់​មេដាយ​កិត្តិយស​នេះ គឺ​ផ្តោត​ចំពោះ​តួនាទី និង​រឿងរ៉ាវ​របស់​ពួក​គេ នៅ​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​កូ​វី​ដ​-១៩ ក្នុង​ប្រ​ទស​ថៃ​។

លោក​វេជ្ជបណ្ឌិត Wichai Techasathit ត្រូវ​ផ្តល់​កិត្តិយស​សម្រាប់​តួនាទី​របស់​លោក ក្នុង​ការ​ព្យាបាល​អ្នកជម្ងឺ​ឆ្លង​វីរុស​នេះ និង​សម្រាប់​ជំនាញ​, យុទ្ធសាស្ត្រ​និង​ផែនការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ដោយឡែក​លោក Matthew Deane និង​នាង Lydia Sarunrat Deane ត្រូវ​បាន​គេ​ប្រគល់​ពាន
រង្វាន់​សម្រាប់​សកម្មភាព​ជួយ​សង្គម និង​ការ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​យកឈ្នះ អំឡុង​ពេល​ពួក​គេ​ផ្ទុក​វីរុស​នេះ ។

សូម​បញ្ជាក់​ថា ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ បាន​ចំណាយពេល​ជិត​មួយ​ខែ​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ កាលពីដើម​ខែមីនា ៕ (ដកស្រង់​ចេញពី Bangkok Post)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ